លោកហោ ណាំហុងសង្ខេបអំពីគម្រោងសុន្ទរកថានៅអ.ស.ប.
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាបានថ្លែងថា លោកនឹងថ្លែងពីបញ្ហាជាច្រើននៅឯអ.ស.ប.ដែលមានប្រទេសជិត២០០ចូលរួម។ បញ្ហាទាំងនោះរួមមានជំហររបស់កម្ពុជាក្នុងការចូលរួមគាំទ្រការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម ISIS បញ្ហាការប្រែប្រួលអាកាសធាតុពិភពលោក បញ្ហាកែទម្រង់អ.ស.ប. និងបញ្ហាមួយចំនួនទៀត។ លោក ឧបនាយករដ្ឋមន្ត្រីហោ ណាំហុងថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចសម្ភាសន៍នៅឯ បូរី New York ជាមួយនឹងលោក សុខ ខេមរា អ្នកយកព័ត៌មាន វីអូអេប្រចាំក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលមានការចូលរួមថតពីទូរទស្សន៍អប្សរាផងដែរ។ ក្នុងបទសម្ភាសន៍មុនពេល២ថ្ងៃដែលលោកត្រូវអញ្ជើញចូលរួមថ្លែងការណ៍នៅឯអ.ស.ប. នោះ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងបានបញ្ជាក់ពីបញ្ហាបញ្ជូនជនភៀសខ្លួនក្នុងប្រទេសអូស្ត្រាលីមកកម្ពុជាបញ្ហាកាត់ទោសខ្មែរក្រហម បញ្ហាសមុទ្រចិនខាងត្បូង បញ្ហានៅអ៊ុយក្រែន និងបញ្ហាសិទ្ធិមនុស្សជាដើម។ សូមអញ្ជើញស្តាប់កិច្ចសម្ភាស៍ដូចតទៅ៖