ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រោងចក្រ​ SLមិន​ព្រម​ទទួល​យក​តំណាង​កម្មករ​តាម​ការ​បញ្ជា​របស់​រដ្ឋាភិបាល


ក្រុម​មន្ត្រី​ប៉ូលិស​ក្នុង​អំឡុង​ពេល​ប៉ះ​ទង្គិច​ជាមួយ​កម្មករ​រោង​ចក្រ​កាត់​ដេរ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា។
ក្រុម​មន្ត្រី​ប៉ូលិស​ក្នុង​អំឡុង​ពេល​ប៉ះ​ទង្គិច​ជាមួយ​កម្មករ​រោង​ចក្រ​កាត់​ដេរ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា។
ថៅកែ​រោងចក្រ​ SL ​បាន​បដិសេធ​មិន​ព្រម​ទទួល​យក​តំណាង​កម្មករ​១៩​នាក់​តាម​ការ​បញ្ជា​របស់​រដ្ឋាភិបាលដើម្បី​ជា​ការបញ្ចប់​ការ​តវ៉ា​ដែល​បាន​អូស​បន្លាយ​ជាង​បីខែ​មក​ហើយ​នោះ​ទេ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​តំណាង​សហជីព​កម្មករ។​

តំណាង​កម្មករ​ទាំង​១៩​នាក់​នេះ​ត្រូវ​បណ្តេញ​ចេញ​ពី​ការងារ​ក្រោយ​ពី​ពួកគេ​បាន​ដឹកនាំ​ក្រុម​កម្មករ​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ចាប់​តាំង​ពី​ខែ​សីហា​មក​ម្ល៉េះ។​

លោក​ អាត់​ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​បាន​បញ្ជាក់​ថា​ ក្រុម​កម្មករ​នៅ​មិន​ទាន់​ចូល​ធ្វើ​ការ​វិញ​នៅ​ឡើយ​ទេ​ហើយ​កំពុង​រង់ចាំ​ចំណាត់​ការ​បន្ត​របស់​ក្រសួង​ការងារ។

កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​រដ្ឋាភិបាល​បាន​បញ្ជា​ដាច់ខាត​ឲ្យ​រោងចក្រ​កាត់ដេរ​SL​ដែល​មាន​រឿង​ចម្រូសចម្រាស​ឱ្យ​ទទួល​យក​តំណាង​កម្មករ​ទាំង​នោះ​មក​ធ្វើការ​ឡើង​វិញ​បន្ទាប់​ពី​ការ​តវ៉ា​របស់​ពួកគេ​បានទទួល​រងការ​បង្ក្រាប​យ៉ាង​សាហាវ​ពី​កងកម្លាំង​មាន​សមត្ថកិច្ច​ហើយ​បណ្តាល​ឱ្យ​ស្រ្តី​អ្នក​លក់​បាយម្នាក់​ស្លាប់​បាត់​បង់​ជីវិត៕
XS
SM
MD
LG