ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បញ្ជាក់​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-អាមេរិក

រូបឯកសារ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ថតរូបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និងរដ្ឋមន្ត្រីក្រសួងការបរទេសមកពីប្រទេសនៅតំបន់មេគង្គក្រោម ក្នុងកិច្ចប្រជុំមួយ នៅប្រទេសថៃ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា នឹង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-អាមេរិក ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៣ ខែ​មេសា​នេះ។ នេះ​បើ​យោង​តាមសេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​ការបរទេស​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​

​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-អាមេរិក​នេះ​ នឹង​ធ្វើ​ឡើង​តាម​ការ​ផ្ជាប់តាមប្រព័ន្ធ videoconference ​ដែល​ស្នើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Michael Pompeo គ្រោង​នឹង​ពិភាក្សា​ជាមួយ​សមភាគី​របស់​លោក​ក្នុង​បណ្តា​ប្រទេស​ទាំង​១០​ជាសមាជិក​អាស៊ាន អំពី​ភាព​ជាដៃគូ​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូរីដ១៩​ និង​បញ្ហា​តំបន់​និង​អន្តរជាតិ​មួយ​ចំនួន​ទៀត។

លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា គ្រោង​នឹង​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នេះ​ពី​ក្រសួងការបរទេស​កម្ពុជា​នៅ​ម៉ោង​៨​ព្រឹក​នៃ​ថ្ងៃ​ព្រហស្សតិ៍​នេះ។​ នេះ​បើ​ផ្អែក​តាមសេចក្តី​ប្រកាស​ព័ត៌មាន​ដដែល៕

XS
SM
MD
LG