ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ គណបក្ស​​​មួយ​ចំនួន​ចាប់​ផ្តើម​ហែ​ក្បួន​ឃោសនា​គោល​នយោបាយ​ខ្លួន​ អម​ដោយ​ពលរដ្ឋ​សាទរ​តាម​ដងផ្លូវ

គណបក្ស​នយោបាយ​មួយ​ចំនួន​​បាន​ចាប់​ផ្តើម​​​ហែ​ក្បួន​ឃោសនា​គោល​នយោបាយ​មូលដ្ឋាន​របស់​ខ្លួន​កាល​ព្រឹក​ថ្ងៃសៅរ៍​ ទី២១ ខែឧសភា​នេះ ដែល​ជា​ថ្ងៃ​ទី​១​នៃ​ការ​ឃោសនា​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ខាង​មុខ។ គណបក្ស​​ភ្លើងទៀន ដែល​ជា​គណបក្ស​ប្រឆាំង​មួយ​ហាក់​មាន​សន្ទុះ​គាំទ្រ​ច្រើន​ ​​​បាន​ហែ​ក្បួន​ឃោសនា​គោល​​នយោបាយ​ ​ដោយ​មាន​អ្នក​ចូលរួម​​ប្រហែល​១.៥០០​​នាក់​ និង​ថ្នាក់​ដឹកនាំ​ជា​ច្រើន​នាក់​​នៃ​គណបក្ស។​​​ ប្រជាពលរដ្ឋ​តាម​ដង​ផ្លួវ​ចូលរួម​សាទរ​​​ក្បួន​ដង្ហែរ​ និង​សាទរ​នូវ​វត្តមាន​ជាថ្មី​ម្តង​ទៀត​របស់​​គណបក្ស​ប្រឆាំង​មួយ​នេះ។ ព្រម​ជាមួយ​​គ្នា​នេះ​ក៏​មាន​គណបក្ស​ផ្សេង​ទៀត​ដែរ​ដែល​បាន​​ចាប់​យក​ថ្ងៃ​ទី​១​នេះ​ជា​ថ្ងៃ​ឃោសនា រួម​មាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច៕


XS
SM
MD
LG