ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូប​ភាព​៖ កម្ពុជា​ប្រារព្ធ​ទិវា​បេតិកភណ្ឌ​


កម្ពុជាបាន​ប្រារព្ធទិវាបេតិកភណ្ឌ​ ដែល​ជា​ឱកាស​មួយ​ផ្ដល់​ឲ្យ​សាធារណ​ជន​អាច​ចូល​ទស្សនា​អគារ​ ឬ​ទីតាំង​នានា ដែល​ជា​ធម្មតា​មិន​ត្រូវ​បាន​បើក​ជា​សាធារណ:​ ឬ​មាន​ការ​រឹតត្បិត​ក្នុងការ​ចូល​ទស្សនា។

ស្ថាប័នដែលបើកឲ្យចូលទស្សនា រួមមាន ស្ថានទូតបារាំងនៅកម្ពុជា សាលារាជធានីភ្នំពេញ និវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេស និវេសនដ្ឋានឯកអគ្គរដ្ឋទូតអូស្ត្រាលី ការិយាល័យអង្គការយូណេស្កូ សាលាដេកាត អគារទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនិងភោជនីយដ្ឋានវ៉ាន់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អភិរក្សអង្គរនៅសៀមរាប និងសណ្ឋាគារឡឺរ៉ូយ៉ាល់នៅភ្នំពេញ និងសៀមរាបជាដើម។

អគារទាំងនោះ ភាគច្រើនសុទ្ធតែមានវ័យចំណាស់ និងមានលក្ខណៈប្រវត្តិសាស្ត្រសាងសង់នៅក្នុងអំឡុងសតវត្សទី២០។

ខាង​ក្រោម​នេះ​ជា​កម្រងរូបភាព ដែលក្រុមការងារ VOA បានផ្តិតយក នៅឯស្ថានទូតបារាំង និវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេស និងសាលារាជធានីភ្នំពេញ។

XS
SM
MD
LG