ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កាត់​ទោសអ្នក​ថត​ភាពយន្តឯកសារ​​អូស្ត្រាលី​ James Ricketson បាន​បញ្ចប់​នៅ​ថ្ងៃ​ពុធ​នេះ


រូបឯកសារ៖ លោក​ James Ricketson អ្ន​កផលិត​ភាព​យន្ត​ឯកសារ​ជនជាតិ​អូស្ត្រាលី បានលើក​ដៃ​ នៅ​ពេល​ដែល​លោក​ត្រូវបាន​នាំ​ខ្លួន​មក​ដល់​សាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។
រូបឯកសារ៖ លោក​ James Ricketson អ្ន​កផលិត​ភាព​យន្ត​ឯកសារ​ជនជាតិ​អូស្ត្រាលី បានលើក​ដៃ​ នៅ​ពេល​ដែល​លោក​ត្រូវបាន​នាំ​ខ្លួន​មក​ដល់​សាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។

ការ​កាត់​ទោសអ្នក​ថត​ភាពយន្តឯកសារអូស្ត្រាលី​ James Ricketson ក្នុង​បទចោទ​ចារកម្ម បាន​បញ្ចប់​នៅ​ថ្ងៃ​ពុធ​នេះ ១៤​ខែ​ក្រោយ​លោក​ត្រូវ​បាន​ចាប់​ខ្លួន។

ព្រះ​រាជ​អាជ្ញា សៀង សុខ បាន​ចាប់​ផ្តើមការជជែក​ដេញ​ដោល​បញ្ចប់​ការ​កាត់​ទោសនេះ​ ដោយ​ផ្តោត​ទៅ​លើខ្សែ​ភាព​យន្ត​ឯកសារ​របស់​លោក Ricketson ​ដែល​រៀប​រាប់​លម្អិត​អំពីជីវភាព​លំបាក​តោកយ៉ាក​របស់​កុមារ​កម្ពុជា​ដែល​រស់​នៅ​តាម​ផ្លូវ។ លោក​ សៀង សុខ ​បាន​ថ្លែងថា ខ្សែ​ភាព​យន្ត​ឯកសារ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ស្អប់​ប្រទេស​កម្ពុជា ហើយ​ថា លោក Ricketson ក្រោយ​មក​បានប្រមូល​ប្រាក់​ពី​ការ​លក់​ខ្សែ​ភាពយន្ត​ឯកសារ​នេះ។ ដូច្នេះលោក សៀង សុខ សន្មត់​ថា​លោក Ricketson ​ជា​ចារបុរស​។ លោក Ricketson ជាប់​ចោទ​ក្នុង​បទ​ប្រមូល​ព័ត៌មាន​ដែល​អាចប៉ះ​ពាល់​ដល់​កិច្ចការ​ការពារ​ប្រទេស​របស់​កម្ពុជា​ ដែល​អាច​នាំ​ឲ្យ​មាន​ទោស​ជាប់​ពន្ធនាគារ​ពី ៥​ដល់​១០​ឆ្នាំ។

លោក​ព្រះ​រាជ​អាជ្ញា​ចោទ​ថា​ថា​លោក​ Ricketson បន្លំ​ខ្លួន​ជា​អ្នក​ថត​ភាព​យន្ត​ឯកសារ​ដើម្បី​ទាក់​ទង​ជាមួយ​មនុស្ស​មួយ​ចំនួន ឧទាហរណ៍​ដូច​ជា​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម​ រង្ស៊ី​ជាដើម។

ក្នុង​សេចក្តី​ថ្លែង​បញ្ចប់​ការ​កាត់​ទោស​របស់​លោក លោក​ Ricketson បាន​និយាយ​ថា ពុំ​មានការ​បង្ហាញ​ភស្តុតាង​អ្វី​សោះ ដែល​ថា​លោក​បាន​ទទួល​ប្រាក់​ជា​ចារបុរស​នោះ។ លោក​ថ្លែង​ថា មិន​មាន​វិក្កយ​ប័ត្រ​អ្វី​ទាល់​តែ​សោះ មិនមាន​ការ​ថត​សម្លេង​ទូរស័ព្ទ​អ្វីទាល់​តែ​សោះ មិនមាន​ឯកសារ​ធនាគារ​អ្វី​ទាល់​តែ​សោះ។ លោក​បាន​ថ្លែង​ថា ព្រះ​រាជ​អាជ្ញា​មិន​បាន​ផ្តល់​ភស្តុតាង​ដែល​បង្ហាញ​ថា​ខ្ញុំ​បាន​ទទួល​ប្រាក់​ពី​ប្រទេស​ណាមួយ ហើយគ្មាន​អ្វី​ដែល​បង្ហាញ​ថា​ខ្ញុំ​ធ្វើ​ចារកម្ម​ឲ្យ​ប្រទេស​ណាមួយ​ដែរ។ តុលាការ​នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​សុក្រ​នេះ៕

XS
SM
MD
LG