ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃ នឹងជួបប្រជុំទេ្វភាគីនៅប្រទេសថៃក្នុងសប្តាហ៍នេះ


​រូបឯកសារ៖ លោក ​ប្រាក់ សុខុន រដ្ឋមន្រ្តី​ថ្មី​នៃ​​​ក្រសួង​ការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ថ្លែង​​ទៅកាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ជំនួបទ្វេភាគី​​ជាមួយ​រដ្ឋមន្រ្តីក្រសួង​ការបរទេស​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិនលោក ​វ៉ាង យី (Wang Yi) នៅថ្ងៃ​សុក្រទី២២ ​ខែ​មេសា​ ឆ្នាំ​២០១៦ នៅរាជធានី​ភ្នំពេញ។ (ឡេង ឡែន/VOA)
​រូបឯកសារ៖ លោក ​ប្រាក់ សុខុន រដ្ឋមន្រ្តី​ថ្មី​នៃ​​​ក្រសួង​ការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ថ្លែង​​ទៅកាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ជំនួបទ្វេភាគី​​ជាមួយ​រដ្ឋមន្រ្តីក្រសួង​ការបរទេស​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិនលោក ​វ៉ាង យី (Wang Yi) នៅថ្ងៃ​សុក្រទី២២ ​ខែ​មេសា​ ឆ្នាំ​២០១៦ នៅរាជធានី​ភ្នំពេញ។ (ឡេង ឡែន/VOA)

លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសប្រទេសថៃ លោក ដូន ប្រាំម៉ូដវីណៃ (Don Pramudwinai) នឹងពិភាក្សាលើបញ្ហាសំខាន់ៗ ដែលជាផលប្រយោជន៍រួមចំពោះប្រទេសទាំង២។

លោក​ ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ការ​បរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ​នឹង​ចូលរួម​កិច្ច​ប្រជុំ​លើក​ទី១០​នៃ​គណៈកម្មការ​ចម្រុះ​កម្ពុជា~ថៃ​ សម្រាប់​សហ​ប្រតិបត្តិការ​ទ្វេភាគី​នៅ​ថ្ងៃ​ទី​២៥​ និង​២៦​ ខែ​សីហា​ ឆ្នាំ​២០១៦​ខាងមុខ​ នៅ​ក្នុង​ប្រទេស​ថៃ។​ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ នា​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៣​នេះ។​

បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​ដដែល​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​ទ្វេ​ភាគី​រយៈពេល​២ថ្ងៃ​នេះ​ លោក ប្រាក់ សុខុន និង​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ថៃ​ លោក​ ដូន ប្រាំម៉ូដវីណៃ​ (Don Pramudwinai) ​នឹង​ពិភាក្សា​លើ​បញ្ហា​សំខាន់ៗ​ ដែល​ជា​ផល​ប្រយោជន៍​រួម​ចំពោះ​ប្រទេស​ទាំង​២​ ដើម្បី​លើក​កម្ពស់​និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា~ ថៃ​ ដែល​ប្រទេស​ទាំង​២​ធ្លាប់​ពិភាក្សា​គ្នា​កន្លង​មក។

កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៥​កន្លង​ទៅ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​បាន​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​ថៃ​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា~ថៃ​ផង​ដែរ។​កិច្ច​ប្រជុំ​ទ្វេ​ភាគី​នោះ​ បាន​ជំរុញ​បន្ថែម​ចំពោះ​គម្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ដល់​១៥.០០០​លាន​ដុល្លារ​អាមេរិក​ត្រឹម​ឆ្នាំ​២០២០​ខាងមុខ​ ពង្រីក​ការ​ដឹក​ជញ្ជូនទាំង​ផ្លូវ​គោក​ និង​ផ្លូវ​ដែក​ ​ដោយ​ការ​បើក​ច្រក​ព្រំដែន​ថ្មីៗ​បន្ថែម និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​ សុខភាព​សាធារណៈ​ និង​វិស័យ​ការងារ​ជា​ដើម។

VOA​ មិន​អាច​ទាក់ទង​លោក​ ជុំ ​សុន្ទរី​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​ទេ ​នៅ​ថ្ងៃ​អង្គារ​នេះ៕

XS
SM
MD
LG