កម្ពុជាព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារដោយជំនួសនឹងរូបិយបណ្ណឌីជីថល
ធនាគារជាតិនៃកម្ពុជា ដែលជាធនាគារកណ្តាលក្នុងប្រទេសកម្ពុជា កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារសហរដ្ឋអាមេរិក ដោយដាក់ចេញនូវរូបិយបណ្ណឌីជីថល និងដកចេញជាបណ្តើរៗក្រដាសប្រាក់ដុល្លារតូចៗ មានដូចជាក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ដើម្បីជំនួសវិញដោយប្រាក់រៀល ដែលជារូបិយបណ្ណជាតិ។ លោក Luke Hunt រាយការណ៍អំពីរឿងនេះឱ្យ VOA ពីរាជធានីភ្នំពេញ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្ដីប្រែសម្រួល។