កសិករខ្មែរធ្វើស្រូវក្រអូបប្រឈមការខាតបង់ ក្រោយអឺរ៉ុបរឹតបន្តឹងទីផ្សារ
ការនាំស្រូវក្រអូបរបស់កសិករខ្មែរចេញទៅទីផ្សារសហភាពអឺរ៉ុបកំពុងតែធ្លាក់ចុះ ដោយសារការដំឡើងពន្ធរបស់អឺរ៉ុប។ កាលពីពេលថ្មីៗនេះ សហព័ន្ធស្រូវអង្ករកម្ពុជាឲ្យដឹងថា រយៈពេល៦ខែដំបូង បន្ទាប់ពីមានការយកពន្ធអង្ករកម្ពុជាទៅអឺរ៉ុប ការនាំអង្ករកម្ពុជាចេញបានធ្លាក់ចុះពាក់កណ្តាល បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនគឺចុះមកត្រឹម៩៣.០០០តោន។ សហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា ការធ្លាក់ចុះនេះប៉ះពាល់ភាគច្រើនដល់ពលរដ្ឋចំនួន៥០ម៉ឺនគ្រួសារ ដែលធ្វើស្រូវក្រអូប។ លោកស៊ុន ណារិនរាយការណ៍ពី ខេត្តបាត់ដំបង៕