កាលពីព្រឹកថ្ងៃសុក្រនេះទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ពិធីបុណ្យឯករាជ្យជាតិលើកទី៦៥ ដែលមានអ្នកមន្រ្តីរដ្ឋាភិបាល មន្រ្តីការទូតជាតិនិងអន្តរជាតិរួមទាំងយុវជនយុវតីរាប់ម៉ឺននាក់។ ពិធីបុណ្យឯករាជ្យបានធ្វើឡើងព្រមជាមួយនិងខួបកំណើតនៃការបង្កើតកងយុទ្ធពលខេរភូមិន្ទកម្ពុជា យ៉ាងឱឡារិក ខុសប្លែកពីឆ្នាំមុនៗ ដោយមានអ្នកចូលរួមប្រមាណ២៥.០០០នាក់ និងមានកងកម្លាំងសន្តិសុខជិត៤.០០០នាក់។ កម្មវិធីបុណ្យជាតិដ៏សំខាន់នេះ បានចាប់ផ្តើមនៅវិមានឯករាជ្យនិងបញ្ចប់នៅព្រះបរមរាជវាំង។
កម្រងរូបភាព៖ «ខួបទី៦៥នៃពិធីបុណ្យឯករាជ្យជាតិកម្ពុជា»

១
សិស្សានុសិស្សឈរកាន់ផ្កាដើម្បីអបអរពិធីបុណ្យឯករាជ្យជាតិលើកទី៦៥ នៅវិមានឯករាជកាលពីព្រឹកថ្ងៃទី០៩ វិច្ឆិកា២០១៨។(ទុំ ម្លិះ/VOA)

២
ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី បានប្រទានភ្លើងជ័យ នៅក្នុងវិមានឯករាជកាលពីព្រឹកថ្ងៃទី០៩ វិច្ឆិកា២០១៨។(ទុំ ម្លិះ/VOA)

៣
កងកម្លាំងយុទ្ធជនឈរនៅខាងមុខព្រះបរមរាជវាំងដើម្បីអបរអរពិធីបុណ្យឯករាជ្យជាតិលើកទី៦៥ កាលពីព្រឹកថ្ងៃទី០៩ វិច្ឆិកា២០១៨។(ទុំ ម្លិះ/VOA)

៤
ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី ឈរក្នុងព្រះទីនាំងខណដែលព្រះអង្គយាងចេញដំណើរទៅកាន់ព្រះបរមរាជវាំងបន្ទាប់ពីបានប្រទានភ្លើងជ័យនៅក្នុងវិមានឯករាជកាលពីព្រឹកថ្ងៃទី០៩ វិច្ឆិកា២០១៨។(ទុំ ម្លិះ/VOA)

៥
ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី ឈរក្នុងព្រះទីនាំងខណដែលព្រះអង្គយាងចេញដំណើរទៅកាន់ព្រះបរមរាជវាំងបន្ទាប់ពីបានប្រទានភ្លើងជ័យនៅក្នុងវិមានឯករាជកាលពីព្រឹកថ្ងៃទី០៩ វិច្ឆិកា២០១៨។(ទុំ ម្លិះ/VOA)

៦
មន្រ្តីរាជការឈរនៅខាងមុខវិមានឯករាជដើម្បីអបអរពិធីបុណ្យឯករាជ្យជាតិលើកទី៦៥ កាលពីព្រឹកថ្ងៃទី០៩ វិច្ឆិកា២០១៨។(ទុំ ម្លិះ/VOA)

៧
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន ស្ថិតក្នុងរថយន្តចេញដំណើរទៅកាន់ព្រះបរមរាជវាំង នៅក្នុងការប្រារព្ធពិធីបុណ្យឯករាជ្យជាតិលើកទី៦៥ នៅវិមានឯករាជកាលពីព្រឹកថ្ងៃទី០៩ វិច្ឆិកា២០១៨។(ទុំ ម្លិះ/VOA)

៨
កងកម្លាំងមកពីគ្រប់អង្គភាព នៃក្រសួងការពារជាតិ ឈរនៅខាងមុខព្រះបរមរាជវាំងដើម្បីអបរអរពិធីបុណ្យឯករាជ្យជាតិលើកទី៦៥ កាលពីព្រឹកថ្ងៃទី០៩ វិច្ឆិកា២០១៨។(ទុំ ម្លិះ/VOA)