The Cambodian government has ordered internet service providers (ISPs) to block the websites of 15 independent new outlets, including Voice of America, for two days before and during the country's election. Read full story here.
ការបោះឆ្នោតដ៏ចម្រូងចម្រាសខ្លាំងនៅឆ្នាំនេះ នឹងចាប់ផ្ដើមនៅព្រឹកថ្ងៃអាទិត្យទី២៩ ខែកក្កដានេះហើយ ដោយទទួលអ្នកចេញទៅបោះឆ្នោតចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៣រសៀល ទោះបីជាអ្នកដែលមានសិទ្ធិនិងបានចុះឈ្មោះបោះឆ្នោតខ្លះ នឹងមិនចូលរួមបោះឆ្នោតក៏ដោយ។ ព័ត៌មានលម្អិតត្រង់នេះ។
ការរាំងខ្ទប់ព័ត៌មានសេរីបង្កឱ្យមានមន្ទិលពីភាពស្របច្បាប់នៃរដ្ឋាភិបាលថ្មី
ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន បានចោទជាសំណួរអំពីភាពស្របច្បាប់នៃរដ្ឋាភិបាលថ្មីមួយ ដែលអាចនឹងកើតចេញពីការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានរាំងខ្ទប់វេបសាយរបស់ស្ថាប័នសារព័ត៌មានយ៉ាងតិចចំនួន១៥ មិនឱ្យអ្នកប្រើប្រាស់អាចចូលមើលឬអានព័ត៌មាននៅលើវេបសាយទាំងនោះបាន។ អានអត្ថបទលម្អិតរបស់ VOA
ការិយាល័យបោះឆ្នោតជិត២ម៉ឺន៣ពាន់ការិយាល័យក្នុងប្រទេសកម្ពុជាបានបើកទ្វារហើយនៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីឲ្យអ្នកបោះឆ្នោតរាប់លាននាក់បានជ្រើសរើសគណបក្សដែលខ្លួនពេញចិត្តដើម្បីដឹកនាំស្ថាប័ននីតិបញ្ញត្តិឬសភានិងស្ថាប័ននីតិប្រតិបត្តិឬរដ្ឋាភិបាល។ លោក នាយករដ្ឋមន្ត្រីហ៊ុន សែនគ្រោងនឹងចូលរួមបោះឆ្នោតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ លោក សុខ ខេមរា និងសហការីរបស់វីអូអេកំពុងយកព័ត៌មានអំពីដំណើរការបោះឆ្នោតនៅតាមការិយាល័យនានា នៅរាជធានីភ្នំពេញ និងផ្សាយផ្ទាល់តាមហ្វេសប៊ុកដល់លោកអ្នកនាង។ អានអត្ថបទលម្អិតរបស់ VOA