ចំណងមិត្តភាពដើម្បីផលប្រយោជន៍
ចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជានិងចិន ដែលកំពុងរីកចម្រើនត្រូវបានគេមើលឃើញថា បានផ្តល់អំណាចដ៏ខ្លាំងក្លាបន្ថែមទៀតដល់លោក ហ៊ុន សែន ដែលកាន់អំណាចជាង៣ទសវត្សរ៍ ហើយមហាអំណាចលោកខាងលិចក៏មិនអាចលូកលាន់ចូលក្នុងប្រទេសកម្ពុជាដែរ។ ស្របពេលជាមួយគ្នានោះ ចិនក៏ទទួលបានសំឡេងគាំទ្រពីប្រទេសកម្ពុជានៅក្នុងតំបន់ សម្រាប់ការពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងជម្លោះសមុទ្រចិនខាងត្បូងដ៏ចម្រូងចម្រាសដែរ។ អានអត្ថបទលម្អិត
អ្នកយកព័ត៌មាន VOA សង្កេតឃើញថាគេហទំព័រ VOA បើកមិនបាននៅកម្ពុជា ប៉ុន្តែគេហទំព័រព័ត៌មានផ្សេងទៀតអាចបើកបាន។
គេហទំព័រ VOA (khmer.voanews.com) ស្ថិតនៅក្នុងចំណោមគេហទំព័រចំនួនយ៉ាងតិច១៥ដែលត្រូវរដ្ឋាភិបាលកម្ពុជាបញ្ជាឲ្យមានការរាំងខ្ទប់នៅកម្ពុជា។
ជនជាតិខ្មែរនៅក្រៅប្រទេសបានធ្វើបាតុកម្មដើម្បីលើកទឹកចិត្តដល់ពលរដ្ឋនៅកម្ពុជាកុំឲ្យទៅបោះឆ្នោត។ នៅព្រឹកថ្ងៃសៅរ៍ VOA បានទៅសម្ភាសពលរដ្ឋខ្មែរអាមេរិកាំងមួយក្រុមដែលបានតវ៉ានៅមុខវិមានសភាសហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។