ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​កំពូល​បាន​បដិសេធ​បណ្តឹង​សុំ​ឲ្យ​ដោះលែង​លោក កឹម សុខា


កងកម្លាំងមាន​សមត្ថកិច្ច​ បានបិទ​កំណាត់​ផ្លូវ​មួយចំនួន​ជុំ​វិញ​​សាលាឧទ្ធរ​ណ៍​ ស្រប​ពេល​​ដែល​​សវនាការលើ​បណ្តឹង​ប្រឆាំង​នឹង​ការឃុំ​ខ្លួន​ លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ កំពុង​ដំណើរការ, នៅរាជធានី​ភ្នំពេញ, ​នៅថ្ងៃ​ទី ២៦​ ខែ​កញ្ញា​ ឆ្នាំ ២០១៧។ (David Boyle/VOA)

តុលាការ​កំពូល​បាន​បដិសេធ​បណ្តឹង​សុំ​ឲ្យ​ដោះលែង​លោក កឹម សុខា​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ កាលពី​ថ្ងៃអង្គារ​ ដោយ​និយាយ​ថា​ ការ​ដោះ​លែងរូប​លោក​អាច​បង្ក​គ្រោះថ្នាក់​ជា​សាធារណៈ ​ខណៈ​ការ​គំរាម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិកំពុងតែ​ដំណើរការ។​ លោក​កឹម សុខា​ត្រូវ​ចាប់ខ្លួន​កាលពី​ខែ​កញ្ញា​ដោយ​ចោទ​ពី​បទ​ក្បត់​ជាតិ ​ហើយអ្នក​គាំទ្រ​លោក​និយាយ​ថា​ ជា​ករណី​នយោបាយ។ ហេតុ​ការណ៍​នេះ​កើត​មាន​ឡើង​នៅ​ពេល​មាន​ការ​បង្ក្រាប​លើ​អ្នក​រិះគន់​អំណាច​ផ្តាច់ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​អាច​ប្រឈម​នឹង​គូប្រឆាំង​ដ៏ខ្លាំង​នេះ​ ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ ​បាន​បង្កើន​ការ​បង្ក្រាប​អ្នក​នយោបាយ​ប្រឆាំងបណ្តាញ​ព័ត៌មាន​ឯករាជ្យ​ អង្គការ​សិទ្ធិ​មនុស្ស​ និង​បង្ខំ​ឲ្យ​បណ្តាញ​ព័ត៌មាន​ជា​ច្រើន​បិទទ្វារ។ ​មេធាវីរបស់​លោក​កឹម សុខា​សុំ​ឲ្យ​តុលាការ​កំពូល​ពិចារណាថា ​ការ​ឃុំឃាំង​លោក​កឹម សុខា​ដែល​មាន​អភ័យ​ឯក​សិទ្ធ គឺ​ជា​អំពើ​ខុសច្បាប់៕

XS
SM
MD
LG