អភិបាលរដ្ឋ California អំពាវនាវឱ្យមានសម័យប្រជុំបន្ទាន់នៅរដ្ឋ «Trump-proof»
ខណៈដែលលោក Donald Trump ពីខាងគណបក្សសាធារណរដ្ឋ ត្រៀមវិលមកគ្រប់គ្រងសេតវិមានវិញនៅខែមករាខាងមុខនេះ អភិបាលរដ្ឋមួយចំនួនពីគណបក្សប្រជាធិបតេយ្យកំពុងតែត្រៀមការពារគោលនយោបាយកំណែទម្រង់នៅក្នុងរដ្ឋរបស់ខ្លួន។ លោក Matt Dibble រាយការណ៍អំពីរឿងនេះពីរដ្ឋ California ដែលនៅទីនោះអភិបាលរដ្ឋនេះបានស្នើឱ្យមានសម័យប្រជុំបន្ទាន់នៃសភារដ្ឋនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៖