ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​លទ្ធិ​ប្រជាធិបតេយ្យ​ភូមា​អំពាវនាវ​ឲ្យ​មាន​សិទ្ធិ​ពលកម្ម​ក្នុង​ប្រទេស​លោកស្រី


មេដឹកនាំ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ នៅ​ប្រទេស​ភូមា លោក​ស្រី​ Aung​ San​ Suu​ Kyi​ បានថ្លែង​ទៅកាន់​អ្នកយកព័ត៌​ បន្ទាប់​ពី ជួបជាមួយ​លោក​ព្រឹទ្ធសមាជិក​សភា​អាមេរិក​ លោក ​John McCain​ នៅឯ​គេហដ្ឋាន​របស់​លោកស្រី​ក្នុងទីក្រុង​ យាំងហ្គោន (Yangon)​ កាលពី​ថ្ងៃទី២​
មេដឹកនាំ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ នៅ​ប្រទេស​ភូមា លោក​ស្រី​ Aung​ San​ Suu​ Kyi​ បានថ្លែង​ទៅកាន់​អ្នកយកព័ត៌​ បន្ទាប់​ពី ជួបជាមួយ​លោក​ព្រឹទ្ធសមាជិក​សភា​អាមេរិក​ លោក ​John McCain​ នៅឯ​គេហដ្ឋាន​របស់​លោកស្រី​ក្នុងទីក្រុង​ យាំងហ្គោន (Yangon)​ កាលពី​ថ្ងៃទី២​

មេដឹកនាំ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ នៅ​ប្រទេស​ភូមា លោក​ស្រី​ Aung​ San​ Suu​ Kyi​ កំពុង​អំពាវនាវ​ទៅ​អង្គការ​ពលកម្ម​ពិភព​លោក​ដើម្បី​បន្ត​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ កំនត់​ត្រា​មិ​នល្អ​ស្តី​ពី​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការងារ​នៅ​ក្នុង​ប្រទេស​លោក​ស្រី។ ដោយសារ​លោក​ស្រី​មិន​អាច​ចាក​ចេញពីប្រទេស​ភូមា​បាន​ លោក​ស្រី​បាន​អំពាវនាវ​តាម​រយៈ​ទូរទស្សរ៍​ទៅ​កាន់​គណៈប្រតិភូ​ជា​ច្រើន​ ដែល​ចូលរួម​ក្នុង​សនិ្នសីទ​របស់​អង្គការ​ពលកម្ម​ពិភព​លោក​នៅ​ទីក្រុង​ហ្សឺណែវ​ (Geneva)។

នៅ​ក្នុង​សារ​ជា​វីដេអូ​របស់​លោក​ស្រី​ Aung​ San​ Suu​ Kyi​ ជា​មេដឹកនាំ​គាំទ្រ​ប្រជាធិបតេយ្យ​បាន​បង្ហាញ​ពី​ការ​ដឹង​គុណ​ ដល់​អង្គការ​ពលកម្ម​ពិភពលោក ក្នុង​នាម​ប្រជាពលរដ្ឋ​ភូមា​សម្រាប់​ការងារ​ដ៏​ហ្មត់ចត់​របស់​អង្គការ​នេះ លោកស្រី​មាន​ប្រសាសន៍​ថា​ យុត្តិធម៌​សង្គម​គឺ​ជា​មូលដ្ឋាន​គ្រឹះ​មួយ​ក្នុង​ការ​ទទួល​បាន​នូវ​សន្តិភាព​ដ៏​យូរ​អង្វែង។ ហើយ​មាន​អង្គការ​តិចតួច​ណាស់​ដែល​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បន្ត​គោលដៅ​នេះ​ដូច​ជា​អង្គការ​ពលកម្ម​ពិភពលោក។

លោកស្រី​បាន​កោត​សរសើរ​ដល់​ជោគជ័យ​នានា​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ ស្តង់ដា​ការងារ​ជា​អន្តរជាតិ​ផ្សេងៗ​ ការ​ជ្រើសរើស​បុគ្គលិក​ និង​ការ​ការពារ​ផ្នែក​សង្គម​ដល់​កម្មករ​ កម្មាការី​ជា​ច្រើន​ជុំ​វិញ​ពិភពលោក។ លោកស្រី​ Aung​ San​ Suu​ Kyi​ មាន​អាយុ​៦៥​ឆ្នាំ​ និង​ទទួល​បាន​ពាន​រង្វាន់​ណូបែល​ ជំរុញ​ឲ្យ​អង្គការ​ពលកម្ម​ពិភព​លោក​ពង្រឹង​បន្ថែម​លើ​ជោគជ័យ​នេះ​ដើម្បី​ធានា​ថា​ ប្រទេស​ទាំងអស់​ទទួល​យក​នយោបាយ​នានា​ដែល​នាំ​ទៅ​រក​យុត្តិធម៌​សង្គម។

«នៅ​ទី​នេះ​ ខ្ញុំ​សូម​ធ្វើ​ការ​អំពាវនាវ​ជា​ពិសេស​មួយ​សម្រាប់​ប្រទេស​របស់​ខ្ញុំ​ គឺ​ប្រទេស​ភូមា។ ក្នុង​ខណៈ​ពេល​មួយ​នោះ​ ប្រទេស​ភូមា​ធ្លាប់​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​ដែល​ទំនង​ជា​មាន​ជោគជ័យ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ប៉ុន្តែ​ ឥឡូវ​នេះ​ ប្រទេស​នេះ​ស្ទើរ​តែ​ចាញ់​ប្រទេស​ទាំងអស់​ក្នុង​តំបន់​នេះ។ ការងារ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​នៅ​ប្រទេស​របស់​យើង​ បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​នូវ​ការ​មិន​អាច​បែង​ចែក​បាន​ខាង​សង្គម​ នយោបាយ​ និង​សេដ្ឋកិច្ច»។

លោកស្រី​បាន​ធ្វើការ​កត់​សម្គាល់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ​ពលកម្ម​ពិភពលោក​ក្នុង​ការ​លប់បំបាត់​នូវ​ពលកម្ម​ដោយ​បង្ខំ ​និង​ការ​យក​កុមារ​មក​ធ្វើ​ជា​ទាហាន​ និង​បាន​រួម​បញ្ចូល​ទាំង​មូល​ហេតុ​នៃ​អ្នក​ទោស​មនសិកា​ និង​ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​ធ្វើ​ឲ្យ​មេដឹកនាំ​យោធា​ភូមា​គោរព​តាម​នីតិរដ្ឋ។

អង្គការ​ពលកម្ម​ពិភពលោក​កំពុង​ធ្វើ​ការងារ​ប្រឆាំង​នឹង​ពលកម្ម​ដោយ​បង្ខំ​នៅ​ក្នុង​ប្រទេស​ភូមា​អស់​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ។ ឃើញ​មាន​ការ​រីក​ចម្រើន​បន្តិចបន្តួច​ក្នុង​ការ​លប់​បំបាត់​ការ​អនុវត្ត​ទាំង​នេះ​ ទោះជា​មាន​ការ​សន្យា​ដដែលៗ​ពី​មេដឹកនាំ​យោធា​ក្នុង​ការ​បញ្ចប់​ពលកម្ម​ដោយ​បង្ខំ​ និង​កែ​ទម្រង់​ច្បាប់​ការងារ​ផ្សេងៗ​របស់​ប្រទេស។

កាល​ពី​ដើម​ខែ​នេះ​ គណៈកម្មាធិការ​ពិសេស​របស់​អង្គការ​ IlO​ ទទួល​ខុស​ត្រូវ​ស្ថានភាព​នៅ​ប្រទេស​ភូមា​ ដែល​គេ​ស្គាល់​ថា​ជា​ Myanmar​ ផង​ដែរ​បាន​បង្ហាញ​ពី​ការ​សោកស្តាយ​ដែល​ថា​គ្មាន​ភាព​រីកចម្រើន​ឆ្ភោះ​ទៅ​រក​ការ​អនុវត្ត​តាម​គណៈកម្មាការស៊ើប​អង្កេត​ក្នុង​ឆ្នាំ​១៩៩៨​ ក្នុង​ការ​បញ្ចប់​ពលកម្ម​ដោយ​បង្ខំ​ និង​ ការ​ដាក់​ទោស​អ្នក​ដែល​មាន​ការ​ពាក់ពន្ធ័​នឹង​ការ​ប្រព្រឹត្ត​ទាំង​នោះ។

លោក​ស្រី​ Aung​ San​ Suu​ Kyi​ និយាយ​ថា​ ប្រជាពលរដ្ឋ​ភូមា​កំពុង​តែ​តស៊ូ​ក្នុង​ការ​ផ្លាស់​ប្តូរ​នយោបាយ​ក្នុង​ប្រទេស​ភូមា​ក្នុង​រយៈ​កាល​ជា​យូរ​អង្វែង។ លោកស្រី​មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​ភូមា​កំពុង​មាន​ការ​ស្រេក​ឃ្លាន​ចង់​បាន​សង្គម​មួយ​ដែល​ផ្អែក​លើ​យុត្តិធម៌​ ភ្ជាប់​ជា​មួយ​នឹង​ការ​រីកចម្រើន​ខាង​នយោបាយ​ និង​សេដ្ឋកិច្ច។

«យើង​សង្ឃឹម​ថា​ អង្គការ​ IlO​ នឹង​ពង្រីក​សកម្មភាព​ក្នុង​ប្រទេស​ភូមា​ ដើម្បី​ជួយ​ជំរុញ​ក្នុង​វិស័យ​យុត្តិធម៌​សង្គម​នៅ​ប្រទេស​របស់​យើង។ យើង​មាន​ការ​ព្រួយ​បារម្ភ​ជា​ពិសេស​ចង់​ឲ្យ​កម្មករ​របស់​យើង​អាច​នឹង​បង្កើត​ជា​សហជីព​ពាណិជ្ជកម្ម​នានា​ដែល​គិត​ពី​ស្តង់ដា​ការងារ​អន្តរជាតិ​កម្រិត​ខ្ពស់​បំផុត»។

ក្នុង​ការ​អំពាវនាវ​ទៅ​កាន់​អង្គការ​ ILO​ មេដឹកនាំ​គាំទ្រ​ប្រជាធិបតេយ្យ​រូប​នេះ​បាន​កត់​សម្គាល់​ពី​ការ​បរាជ័យ​របស់​ប្រជាជាតិ​មួយ​នឹង​បង្កើត​ជា​ឧបសគ្គ​នានា​ក្នុង​ការ​រីក​ចម្រើន​របស់​ប្រទេស​ដទៃ​ផ្សេង​ទៀត។ លោកស្រី​មាន​ប្រសាសន៍​ថា គេ​មិន​គួរ​ទុក​ឲ្យ​ប្រទេស​ភូមា​បរាជ័យ​ទេ ហើយ​ពិភពលោក​ក៏​មិន​ត្រូវ​ទុក​ឲ្យ​ភូមា​បរាជ័យ​ដែរ៕

ប្រែសម្រួលដោយ នាង​ ហ៊ុយ​ សម្ផស្ស​ ។

XS
SM
MD
LG