ព្រះសង្ឃជាង ២០០អង្គ និងពុទ្ធសាសនិកប្រមាណ ៣០០នាក់ចូលរួមនៅក្នុងពិធីដង្ហែក្បួនមួយនៅថ្ងៃបុណ្យមាឃបូជា ត្រូវនឹងថ្ងៃអង្គារ ទី១៩ ខែកុម្ភៈនេះ។ ពិធីដង្ហែក្បូន ដែលធ្វើឡើងចេញពីវត្តបទុមវត្តី ដោយព័ទ្ធជុំវិញវិមានឯករាជ្យ មុនពេលត្រឡប់មកកន្លែងដើមវិញ មានគោលបំណងជួយផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹងបន្ថែមពីពិធីបុណ្យមាឃបូជា។
ពិធីបុណ្យមាឃបូជាត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃពេញបូណ៌មី ទី១៥កើត ខែមាឃ ដើម្បីរំឭកពីថ្ងៃដែលព្រះពុទ្ធបង្កើតព្រះពុទ្ធសាសនាឡើងនៅក្នុងមហាសន្និបាតមួយ កាលពី ៥៨៨ឆ្នាំ មុនគ្រឹស្តសករាជនៅប្រទេសឥណ្ឌា។ មហាសន្និបាតនេះមានការជួបប្រជុំភិក្ខុ ១.២៥០ អង្គ ដែលមិនមានការណាត់ជួបទុកជាមុន ក្នុងរយៈពេល៩ខែ បន្ទាប់ពីព្រះពុទ្ធទ្រង់បានត្រាស់ដឹង។