ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាកាសចរណ៍​ជាតិ​របស់​​​អង់គ្លេស​សម្រេច​លែង​ប្រើប្រាស់​ប្រភេទ​យន្តហោះ​ខ្នាត​យក្ស Boeing 747


រូបឯកសារ៖ យន្ដហោះ​ដឹកអ្នកដំណើរ​ខ្នាត​យក្ស Boeing 747 របស់​ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស ហោះ​ចេញ​ពី​អាកាស​យានដ្ឋាន Heathrow ក្នុង​ទីក្រុង​ឡុងដ៍ នៅ​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១០។
រូបឯកសារ៖ យន្ដហោះ​ដឹកអ្នកដំណើរ​ខ្នាត​យក្ស Boeing 747 របស់​ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស ហោះ​ចេញ​ពី​អាកាស​យានដ្ឋាន Heathrow ក្នុង​ទីក្រុង​ឡុងដ៍ នៅ​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១០។

វិបត្តិ​ជំងឺ​កូវីដ១៩​ បាន​ពន្លឿន​ការ​បញ្ឈប់​​ប្រើប្រាស់យន្តហោះប្រភេទ Boeing 747នេះ ដែល​​ដំបូងឡើយ ​គ្រោង​នឹង​​ឈប់​នៅ​ឆ្នាំ២០២៤។

ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​របស់​ចក្រភពអង់គ្លេស British Airways ដែល​ជា​អ្នក​ប្រើប្រាស់​យន្តហោះ​ប្រភេទ​ Boeing 747 ច្រើន​ជាង​គេ​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​ និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ខ្លួន​នឹង​ឈប់​ប្រើប្រាស់​យន្តហោះ​ខ្នាតយក្ស​នេះ​របស់​ខ្លួនទៀត​ហើយ។

វិធានការ​ចុង​ក្រោយ​នេះ​ជា​លទ្ធផល​នៃ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ចំនួន​អ្នក​ធ្វើ​ដំណើរ​ដោយ​សារ​រដ្ឋាភិបាល​នានា​បាន​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​ជា​សាកលនៃ​ជំងឺ​កូវីដ១៩។

ដំបូង​ឡើយ​អាកាសចរណ៍​អង់គ្លេស​នេះ​គ្រោង​នឹង​បញ្ឈប់​យន្តហោះ​ប្រភេទ​ Boeing 747 នេះ​នៅឆ្នាំ​២០២៤ ដោយ​ជំនួស​វា​នឹង​យន្តហោះ​ផ្សេង​ដែល​ប្រើ​សាំង​តិច​ជាង ប៉ុន្តែ​វិបត្តិ​ជំងឺ​កូវីដ១៩​ បាន​ពន្លឿន​ការ​បញ្ឈប់​នេះ។

វិបត្តិ​ជំងឺ​រាតត្បាតនេះ​ក៏​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​អាកាសចរណ៍​ទូទាំង​ពិភពលោក​ដោយ​សារ​ការ​បន្ត​ការ​រឹតត្បិត​ធ្វើ​ដំណើរ៕

XS
SM
MD
LG