ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប៉ា ងួនទៀង៖ ​ស្លៀកពាក់​ខ្មៅ​ជា​ជម្រើស​ទាល់​ច្រក​ និង​ត្រូវ​តែ​បន្ត


រូបឯកសារ៖ សកម្មជន​សហគមន៍​បឹងកក់​ថតរូប​នៅ​មុខ​អធិការដ្ឋាន​ប៉ូលិស​ខ័ណ្ឌ​ដូនពេញ បន្ទាប់ពី​សកម្មជន​បឹងកក់​ចំនួន​បី​រូប​ត្រូវគេ​ដោះលែង ក្រោយពី​ពួក​គេ​ត្រូវបាន​ប៉ូលិស​សាកសួរ​អំពី​ការចូលរ​រូម​យុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពី​ព្រឹក​ថ្ងៃច័ន្ទ​ ទី​៩ ខែ​ឧសភា​នេះ​។ (ឡេង ឡែន/VOA)
រូបឯកសារ៖ សកម្មជន​សហគមន៍​បឹងកក់​ថតរូប​នៅ​មុខ​អធិការដ្ឋាន​ប៉ូលិស​ខ័ណ្ឌ​ដូនពេញ បន្ទាប់ពី​សកម្មជន​បឹងកក់​ចំនួន​បី​រូប​ត្រូវគេ​ដោះលែង ក្រោយពី​ពួក​គេ​ត្រូវបាន​ប៉ូលិស​សាកសួរ​អំពី​ការចូលរ​រូម​យុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពី​ព្រឹក​ថ្ងៃច័ន្ទ​ ទី​៩ ខែ​ឧសភា​នេះ​។ (ឡេង ឡែន/VOA)

យ៉ាង​ណា​ក៏ដោយ​លោក​ ប៉ា ងួនទៀង និង​លោក អ៊ី សារ៉ុម ​ប្រកែក​ថា​ នេះ​មិន​មាន​ជា​ចលនា​បដិវត្តន៍ដូច​ដែល​រដ្ឋាភិបាល​បាន​លាប​ពណ៌​នោះទេ។

អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​«ថ្ងៃច័ន្ទ​ពណ៌ខ្មៅ‍»​បាន​ប្តេជ្ញា​ថា​ នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ស្លៀកពាក់​សម្លៀក​បំពាក់​ពណ៌ខ្មៅ​ទៀត​រហូតទាល់​តែ​មាន​ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​៤នាក់​ និង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ បើ​ទោះបី​ជា​ថ្ងៃ​ទី​មួយ​នៃ​ការ​សម្តែង​មតិ​នេះ​កាលពីថ្ងៃ​ច័ន្ទ​កន្លង​ទៅ ទទួល​រងការ​បង្រ្កាប​ និង​ចាប់​ឃាត់​ខ្លួន​អ្នក​ចូលរួម​ចំនួន​៨នាក់​ក៏ដោយ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ ប៉ា ងួនទៀង ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ​និង​ ​លោក​ អ៊ី សារ៉ុម​ នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ Hello VOA ​ពិសេស​ថា​ យុទ្ធនាការ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ​ដោយ​សារ​តែ​ក្នុង​ពេល​កន្លង​មក​ពេល​ ប្រជា​ពលរដ្ឋ​រងគ្រោះ​គឺ​បាន​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជួយ​ការពារ ​ប៉ុន្តែ​ពេល​នេះ​ពួកគាត់​ក្លាយ​ជា​ជន​រងគ្រោះ​វិញ។ ដូច្នេះ​ មាន​ការ​ជួយ​ឈឺឆ្អាល​ពី​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ។

លោក​ ប៉ា ងួនទៀង បាន​ស្នើ​សុំ​ឱ្យ​ពលរដ្ឋ​មានការ​ចូលរួម​ច្រើន​បន្ត​ទៀត ​ដោយ​សារ​តែ​បើ​សូម្បី​តែ​អ្នកការពារ​សិទ្ធិ​មនុស្ស​ត្រូវ​គេ​រំលោភ​បំពាន​លើ​សិទ្ធិ​របស់​គាត់ ​ដូច្នេះ​បើ​គ្មាន​អ្នក​ការពារ​សិទ្ធិ​ទេ​ពេល​ដែល​ពលរដ្ឋ​ជួប​ការលំបាក​ នឹង​មិន​មាន​អ្នក​ណា​ចេញ​មុខ​នាំ​យក​ការ​លំបាក​ជូន​ដល់​រដ្ឋាភិបាល ​ឬ​សភាជាតិ​ទេ។

យ៉ាង​ណា​ក៏ដោយ​លោក​ទាំងពីរ​ប្រកែក​ថា​ នេះ​មិន​មាន​ជា​ចលនា​បដិវត្តន៍ដូច​ដែល​រដ្ឋាភិបាល​បាន​លាប​ពណ៌​នោះទេ។

លោក​ ប៉ា ងួនទៀង ​បាន​បន្ថែម​ថា៖​«យើង​អត់​មាន​លទ្ធភាព​ណា​ទៅ ធ្វើ​បែបហ្នឹង​ទេ​។ នេះ​ទីមួយ​ ហើយ​ទីពីរ​ការ​ធ្វើ​បែបនេះ​ គឺជា​ទង្វើ​មួយ​ខុស​ច្បាប់។ ហើយ​ទីបី​ នរណា​ក៏​ខ្លាច​គុក​ នរណា​ក៏ខ្លាច​បង្ក្រាប​ដែរ‍។ ប៉ុន្តែ ​ពួកយើង​ធ្វើ​សព្វថ្ងៃ​នេះ​ ដោយ​សារ​តែ​យើង​ទាល់​ច្រក»៕

XS
SM
MD
LG