ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការ​បរទេស​អាមេរិក​ថា ​សេចក្តីសម្រេច​សភា​​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​អាមេនី​នោះ​ មិន​ឆ្លុះបញ្ចាំង​ពី​គោល​នយោបាយ​រដ្ឋបាល​លោកត្រាំ​ទេ


រូបឯកសារ៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកអ្នកស្រី Morgan Ortagus ធ្វើសន្និសីទសារព័ត៌មាននៅក្រសួងការបរទេស ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកអ្នកស្រី Morgan Ortagus ធ្វើសន្និសីទសារព័ត៌មាននៅក្រសួងការបរទេស ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។

ក្រសួង​ការ​បរទេស​អាមេរិក​បាន​និយាយ​ថា ​សកម្ម​ភាព​ថ្មីៗ​របស់​សភា​ដែល​ទទួល​ស្គាល់​ថា ​មាន​អំពើ​ប្រល័យ​ពូជ​សាសន៍​អាមេនី​នោះ​ មិន​ឆ្លុះបញ្ចាំង​ពី​គោល​នយោបាយ​រដ្ឋបាល​របស់​ប្រធានាធិបតី​ដូណាល់ត្រាំ​ទេ។ ​

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍ខ្លីមួយ​កាល​ពីថ្ងៃអង្គារ ​ក្រសួង​ការ​បរទេស​បាន​និយាយថា ​ជំហរ​របស់​រដ្ឋបាល​លោក Trump ​លើ​បញ្ហានេះ​មិនមាន​ការ​ផ្លាស់ប្តូរ​ទេ។

ព្រឹទ្ធ​សភា​បាន​បោះឆ្នោត​ជាឯកច្ឆ័ន្ទ​កាលពី​សប្តាហ៍​មុន​ទទួល​ស្គាល់​ថា ​ការ​សម្លាប់​រង្គាល​ជន​ជាតិ​អាមេនី​ជាង​១​លាន​នាក់​ដោយ​ពួក​ Ottoman​Turks កាលពី​មួយ​សត​វត្សរ៍​មុន​ជាអំពើ​ប្រល័យ​ពូជ​សាសន៍។ ​កន្លង​មក​សភា​បាន​អនុម័ត​ច្បាប់​ស្រដៀង​គ្នា​នេះ​ដោយ​មានការតវ៉ា​យ៉ាង​ខ្លាំង​ពី​ប្រទេស​តួកគី​ជាសម្ព័ន្ធ​មិត្ត​អូតង់។ ​

អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​អ្នកស្រី Morgan Ortagus ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​«ជំហររបស់​រដ្ឋបាល​នេះ​មិន​ផ្លាស់​ប្តូរ​ទេ។​ទស្សនៈ​របស់​យើង​ត្រូវ​បានឆ្លុះ​បញ្ចាំង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដ៏ច្បាស់លាស់​របស់​លោក​ប្រធានាធិបតី​លើ​បញ្ហា​នេះ​តាំង​ពី​ខែ​មេសា​ឆ្នាំ​មុន។​

នៅថ្ងៃ​ទី​២៤​ខែ​មេសា ​លោក​ប្រធានាធិបតី​ដូណាល់ត្រាំ​បាន​រំឭក​ Armenian Remembrance Day ​ទិវា​អនុស្សាវរីយ៍​អាមេនី​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​រំឭក​ដល់​«អ្នក​រងគ្រោះ​នៅ​ក្នុង​អំពើ​ឃោរ​ឃៅ​ដ៏សាហាវ​បំផុត​មួយ​ក្នុង​សត​វត្សរ៍ទី​២០»។​

ដើម្បី​រក្សា​នូវគោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​ជាយូរ​មកហើយ ​សេចក្តី​ថ្លែង​ការណ៍​នេះ​មិន​បាន​ប្រើ​ពាក្យ​«អំពើ​ប្រល័យ​ពូជសាសន៍»ទេ។​

វិធានការ​ព្រឹទ្ធ​សភា​ធ្វើឡើង​បន្ទាប់ពី​ការ​បោះឆ្នោត​ដោយ​គណៈ​កម្មាធិការ​ព្រឹទ្ធ​សភា​ដើម្បី​ដាក់​ទណ្ឌកម្ម​ប្រទេស​តួកគី​បន្ទាប់ពី​ការ​វាយ​លុក​របស់តួកគី​នៅក្នុង​ប្រទេស​ស៊ីរី​និង​ការ​ទិញ​ប្រព័ន្ធ​មីស៊ីល​ S-400 ​របស់​រុស្ស៊ី។

នេះ​គឺជា​សកម្មភាព​ចុង​ក្រោយ​របស់​សភា​ដើម្បី​ជំរុញ​ឱ្យ​លោក​ Trump ​ចាត់​វិធាន​ការ​កាន់តែ​ខ្លាំង​ប្រឆាំង​លោក​ Recep Tayyip Erdogan ​ប្រធានាធិបតី​តួកគី៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG