ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមការងាររបស់លោក Biden មិនរង់ចាំការប្រកាសឈ្នះផ្លូវការដើម្បីចាប់ផ្តើមការងារទេ


អ្នកគាំទ្រ​លោក Joe Biden អបអរសាទរ ក្រោយពី​លោក​ត្រូវបាន​ព្យាករណ៍​ថា បាន​ទទួល​ជ័យជំនះ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០ នៅក្នុង​ទីក្រុង Wilmington រដ្ឋ Delaware នៅ​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីភ្នាក់ងារ​ព័ត៌មាន AP រាយការណ៍​ថា ក្រុមអន្តរកាល​របស់​លោក Joe Biden មិន​រង់ចាំរហូត​ដល់​ព័ត៌មាន​ពី​ការ​ព្យាករណ៍​ថា​ បាន​ឈ្នះ​ឆ្នោត ទើប​ចាប់​ផ្តើម​ធ្វើ​ការងារ​នោះ​ទេ។

​តាំង​ពី​មុនការព្យាករណ៍ពី​ជ័យ​ជម្នះ​របស់​លោក Biden កាលពី​ថ្ងៃ​សោរ៍​ម៉្លេះ លោក Ted Kaufman អ្នក​ជំនួយ​ការ​ដ៏យូរ​អង្វែង​របស់​លោក Biden បាន​ដឹកនាំ​កិច្ច​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា លោក​អតីត​អនុ​ប្រធានាធិបតី អាច​ចាប់ផ្តើម​បង្កើត​រដ្ឋាភិបាល​នៅពេល​គេ​ព្យាករណ៍ពី​ជ័យ​ជម្នះ​ភ្លាម។

លោក Biden ​ដំបូង​ឡើយ​បាន​ស្នើសុំ​ឲ្យ​លោក Kaufman ចាប់ផ្តើម​ការងារ​ក្រុម​អន្តរកាល​ក្នុង​ករណី​ឈ្នះ​ឆ្នោតកាលពី​ខែ​មេសា ភ្លាមៗ​បន្ទាប់​ពី​លោក​អតីត​អនុប្រធានាធិបតី​បាន​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតីរបស់​គណបក្ស​ប្រជាធិបតេយ្យ។

លោក Kaufman ជា​អតីត​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ពីរដ្ឋ Delaware ដែល​ត្រូវ​បាន​តែងតាំង​ដើម្បី​ទទួល​អាសនៈ​ទំនេរ​របស់​លោក Biden ក្រោយ​លោក​បាន​ជាប់​ជា​អនុប្រធានាធិបតីក្នុង​អាណត្តិ​លោក Barack Obama។ លោក Kaufman ក៏ធ្លាប់​ធ្វើ​ការ​ក្នុង​ក្រុម​រដ្ឋាភិបាល​អន្តរកាល​របស់​លោក ​Obama កាល​ពី​ឆ្នាំ​២០០៨ ផងដែរ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG