ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក Biden ព្យាយាម​ឲ្យ​មាន​តុល្យភាព​រវាង​បញ្ហា​សិទ្ធិ​មនុស្ស​និង​នយោបាយ​ភូមិសាស្ត្រ​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ពង្រឹង​សម្ពន្ធភាព​និង​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​រយៈពេល​ ២ ថ្ងៃ​ ជាមួយ​មេដឹកនាំ​អាស៊ាន។ ស្រប​ពេល​ដែល​កិច្ចការ​ពាណិជ្ជកម្ម សន្តិសុខ​ក្នុង​តំបន់ និង​វិបត្តិ​អ៊ុយក្រែន បាន​ក្លាយ​ជា​របៀប​វារៈស្នូល​នៃ​កិច្ច​ប្រជុំ​នេះ សកម្មជន​សិទ្ធិមនុស្ស​ក៏​ជំរុញ​ឲ្យ​លោក Biden លើកឡើង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស និង​ការធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ រួមទាំង​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា​កាលពី​ឆ្នាំ២០២១។ អ្នកស្រី Patsy Widakuswara អ្នក​យក​ព័ត៌មាន​ឲ្យ VOA ប្រចាំ​សេតវិមាន រាយការណ៍​លម្អិត ហើយ​អ្នកនាង ទែន សុខស្រីនិត ជូន​សេចក្តី​ប្រែសម្រួល៕

XS
SM
MD
LG