ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ប្រមូល​ការគាំទ្រ​សម្រាប់​អ៊ុយក្រែន ក្នុង​សុន្ទរកថា​ស្តីពី​ស្ថានភាព​សហព័ន្ធ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅក្នុង​សុន្ទរកថា​ស្តីពី​ស្ថានភាព​សហព័ន្ធ​លើកទីមួយ​របស់​លោក​កាលពី​យប់​ថ្ងៃអង្គារ ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden បាន​ថ្កោលទោស​ចំពោះ​ការ​ឈ្លានពាន​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​បានប្រមូល​ការគាំទ្រ​ពី​គណបក្ស​នយោបាយ​ធំៗ​ទាំង២​សម្រាប់​ប្រទេស​ជាតិ។ លោក Biden បាន​លើកឡើង​អំពី​អតិផរណា​ដែលកំពុងតែ​បន្ទុច​បង្អាក់​ការ​ស្តារសេដ្ឋកិច្ច​ក្រោយការរាលដាលជំងឺ​កូវីដ ហើយ​បានបង្ហាញ​របៀបវារៈ​សម្រាប់​ការបង្រួបបង្រួមគ្នា​មួយ ដែលលោក​បានថ្លែងថា​អាច​ប្រមែប្រមូល​ការគាំទ្រ​ពី​គណបក្ស​នយោបាយ​ទាំង២​ក្នុងសភា។ អ្នកស្រី Patsy Widakuswara ប្រធាន​អ្នកឆ្លើយឆ្លង​ព័ត៌មាន​វីអូអេ ប្រចាំ​សេតវិមាន រាយការណ៍​អំពី​រឿងនេះ។ លោក ប៉ូច រាសី ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG