ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden រៀបចំ​ជំនួប​ត្រីភាគី​ជាមួយ​ជប៉ុន​និង​ហ្វីលីពីន


រូបបញ្ចូលគ្នាដែលបានបង្កើតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បង្ហាញពីប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. (ឆ្វេង) ប្រធានាធិបតីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida។
រូបបញ្ចូលគ្នាដែលបានបង្កើតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បង្ហាញពីប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. (ឆ្វេង) ប្រធានាធិបតីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​លើកដំបូង​បង្អស់​ជាមួយ​មេដឹកនាំ​ជប៉ុន​និង​ហ្វីលីពីន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ហ្វីលីពីន​ប្រឆាំង​នឹង​ភាព​ច្រឡោងខាម​កាន់តែខ្លាំង​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ជំនួប​ត្រីភាគី​របស់​លោក Biden ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida និង​ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr. នេះ​ធ្វើឡើង​ក្រោយពី​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​ម្តងហើយ​ម្តងទៀត​រវាង​នាវា​ចិន​និង​ហ្វីលីពីន​នៅ​ផ្លូវ​ទឹក​ដែល​មាន​ជម្លោះ​ដ៏​ក្តៅ​គគុក​នោះ។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​អាមេរិក​ម្នាក់​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា៖ «លោក​ប្រធានាធិបតី Marcos កំពុង​រង​សម្ពាធ​ពី​យុទ្ធវិធី​គឃ្លើន​ឈ្លានពាន​របស់​ចិន»។

មន្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា៖ «អ្វី​ដែល​យើង​នឹង​ឃើញ​គឺ​ការ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​គាំទ្រ​និង​ការ​ប្តេជ្ញាចិត្ត​របស់​លោក​ប្រធានាធិបតី Bidenនិង​លោក​នាយករដ្ឋមន្ត្រី Kishida។ យើង​ឈរ​ប្រកៀក​ស្មា​គ្នា​ជាមួយ​លោក Marcos»។

មន្ត្រី​រូប​នោះ​បាន​បន្ថែម​ថា គេ​រំពឹង​ថា​ប្រទេស​ទាំង ៣ នឹង​ប្រកាស​អំពី​សមយុទ្ធ​កងទ័ព​ជើងទឹក​រួមគ្នា​ថ្មី​ជាមួយ​នឹង​ប្រទេស​អូស្ត្រាលី ដែល​ស្រដៀង​ទៅនឹង​សមយុទ្ធ​ដែល​ប្រទេស​ទាំងនេះ​បាន​ធ្វើ​នៅក្នុង​តំបន់​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅនេះ។

ពួកគេ​ក៏​នឹង​លាត​ត្រដាង​ផងដែរ​នូវ​វិធានការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ថ្មី៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG