លោកប្រធានាធិបតី Biden ពង្រីក «ភាពជាដៃគូយុទ្ធសាស្ត្រ» រវាងសហរដ្ឋអាមេរិក និងអាស៊ាន
ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសផែនការផ្តល់ទឹកប្រាក់រហូតដល់ ១០២ លានដុល្លារអាមេរិកដើម្បីពង្រីកភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារកន្លងទៅ ក្នុងកិច្ចប្រជុំកំពូលតាមអ៊ីនធឺណិតជាមួយនឹងប្លុកប្រជាជាតិទាំង១០នេះ។ អ្នកស្រី Patsy Widakuswara នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕