តារាបាល់ទាត់ជើងចាស់ប្រេស៊ីលលោក Pelé ទទួលមរណភាពនៅអាយុ ៨២ ឆ្នាំ
តារាបាល់ទាត់ជើងចាស់ប្រេស៊ីលលោក Pelé បានស្លាប់នៅអាយុ ៨២ ឆ្នាំ បន្ទាប់ពីលោកបានតស៊ូប្រយុទ្ធនឹងជំងឺមហារីក និងបញ្ហាបេះដូងកាលពីឆ្នាំមុន។ នៅក្នុងអាជីពបាល់ទាត់ដ៏អស្ចារ្យរបស់លោក លោកជាបុរសដែលបានដឹកនាំក្រុមជម្រើសរើសជាតិប្រេស៊ីលឲ្យឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកចំនួនបីលើក ដែលជារឿងមិនធ្លាប់មានពីមុនមក។ លោកបានក្លាយជាកីឡាករដ៏ឆ្នើមម្នាក់ក្នុងចំណោមកីឡាករដ៏ល្អបំផុតមួយ ក្នុងវិស័យកីឡាបាល់ទាត់។ លោក Robert Raffaele ជូនសេចក្តីរាយការណ៍បន្ថែមអំពីជីវិតតារាបាល់ទាត់និមិត្តរូបជាអន្តរជាតិរូបនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕