ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ ​បាន គីមូន ជំរុញ​ឲ្យ​មាន«ចំនុចរបត់នៃការសម្រេចចិត្ត»ក្នុងសន្និសីទកំពូលស្តីពីអាកាសធាតុ


លោក​អគ្គ​លេខាធិការអ.ស.ប. ​បាន គីមូន ​​ថ្លែងសុន្ទរកថា​សម្រាប់​ថ្ងៃ​បើក​សន្និសីទ​បម្រែបម្រួល​អាកាសធាតុ​ពិភពលោក​​២០១៥ (COP21) នៅឯ​Bourget, ក្បែរ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃទី៣០ វិច្ឆិកា​ ឆ្នាំ២០១៥

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​បាន គីមូន ​បាន​ប្រាប់​មេដឹកនាំ​ពិភពលោក​ដែលបាន​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​នេះនៅ​ក្នុង​ទីក្រុង​ប៉ារីស​ថា ​សន្និសីទ​កំពូល​ស្តីពី​អាកាស​ធាតុ​ដ៏​សំខាន់​របស់​ពួក​គេ ​ត្រូវ​តែ​កត់​សម្គាល់ថា​ជា​ចំណុច​របត់​ក្នុង​ការ​សម្រេច​ចិត្ត​មួយ​ហើយ ​ពួក​គេ ​មាន​អានុភាព​ដើម្បី​ការពារ​សុខមាល​ភាព​ហើយ​នឹង​ភាព​ជោគ​ជ័យ​របស់​មនុស្ស​រាប់​សិប​ជំនាន់។

​លោក​អគ្គ​លេខាធិការអ.ស.ប. ​បាន គីមូន ​មាន​ប្រសាសន៍​ថា «​អស់​លោក ​នៅ​ទី​នេះ​ថ្ងៃ​នេះ​ដើម្បី​សរសេរសេចក្តី​ព្រាង​សម្រាប់​អនាគត​ថ្មី​មួយ ​អនាគត​នៃ​ក្តី​សង្ឃឹម​ហើយ​និងការ​សន្យា​នៃ​ការ​បង្កើន​ភាព​រុងរឿង ​សន្តិសុខ​និងសេចក្តី​ថ្លែថ្នូរ​សម្រាប់​មនុស្ស​ទាំងអស់។​យើង ត្រូវ​ឲ្យ​ពិភពលោក​ដឹង​ថា ​យើង ​បាន​ធ្វើដំណើរ​ឆ្ពោះទៅ​កាន់​ការ​កាត់​បន្ថយឧស្ម័ន​កខ្វក់ ​អនាគតដែល​អាចធន់ជាមួយអាកាស​ធាតុ​ហើយ​នឹង​មិន​ត្រឡប់​ថយ​ក្រោយ​វិញ‍»។

មេដឹកនាំ​ជាង​១៥០​នាក់ ​កំពុង​ចូលរួម​ក្នុង​សន្និសីទ​កំពូល​នៅពេល​ដែ​ល​ពួកអស់​លោក​ព្យាយាម​ព្រម​ព្រៀង​គ្នា​ឲ្យ​មាន​វិធានការដើម្បី​ទប់​ស្កាត់ការ​បញ្ចេញ​ឧស្ម័ន​ហ្វូស៊ីល​ហើយ​នឹង​កម្រិត​កំដៅ​សាកលលោកកុំ​ឲ្យ​ឡើង​ក្តៅ​ហួស​២អង្សា C ​លើស​ពី​កម្រិត​មុន​បដិវត្តន៍​ឧស្សា​ហកម្ម។ ​ទី​ភ្នាក់​ងារ​អាកាស​ធាតុ​របស់​អ.ស.ប. ​និយាយ​ថា ​កម្តៅ​សាកល​លោក ​ជាមធ្យម​ត្រូវ​បាន​កំណត់​ឡើង​កម្តៅ​១អង្សាC ​ពាក់​កណ្តាល​នៃ​ការ​កំណត់​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​កំពុង​ស្វះស្វែង​ដាក់កម្រិត​ដើម្បី​រារាំងផល​ប៉ះពាល់​ប្រកប​ដោយ​មហន្តរាយ​ទូទាំង​សាកល​លោក។

​មុនពេល​សន្និសីទ​កំពូល ​បាន​បើក ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​ជួប​ជាមួយ​ប្រធានា​ធិបតីចិន ​ស៊ី ​ជីង​ពីង ​ហើយ​បាន​និយាយ​ថា ​ប្រទេស​ទាំង​២ ​មាន​ចក្ខុវិស័យរួម​គ្នា​នូវ​អ្វី​ដែលតម្រូវ​ឲ្យ​មាននៅ​ក្នុងកិច្ច​ព្រម​ព្រៀង ​រួមមាន​វិធាន​ការឆ្ពោះទៅ​កាន់​សេដ្ឋកិច្ច​សាកលលោក​ដែល​មាន​ជាតិ​កាបោន​តិច​ហើយ​នឹង​ជួយ​ផ្តល់​ការគាំទ្រ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឲ្យ​អនុវត្ត​តាម។

​លោក​ប្រធានាធិបតី ​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា «ក្នុង​នាមជា​ប្រទេស​២ ដែល​មាន​សេដ្ឋ​កិច្ច​ធំជាងគេបំផុតហើយ​នឹងជា​ប្រទេស​ដែល​បញ្ចេញឧស្ម័នកាបោន​ច្រើន​បំផុតរបស់​ពិភពលោកយើង​ទាំងពីរ​បានប្តេជ្ញារ​ចិត្តថា​នេះ​ជាការ​ទទួល​ខុសត្រូវ​របស់​យើង​ដើម្បី​ចាត់​វិធានការ ​ហើយ​ចាប់តាំង​ពីការ​ប្រកាសរួម​គ្នាជា​ប្រវត្តិសាស្រ្តរបស់​យើង​ពី​ទិសដៅកាត់​បន្ថយអាកាស​ធាតុក្រោយ​ឆ្នាំ​២០២០​នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង​កាល​ពីឆ្នាំទៅ ​ប្រទេស​ជាង​១៨០ ​បាន​ធ្វើ​ទៅ​តាម​ដោយ​ប្រកាស​ទិសដៅនៃ​ការ​កាត់​បន្ថយរបស់ពួកគេ»។

សហរដ្ឋ​អាមេរិក ​បាន​សន្យា​កាត់​បន្ថយ​ឧស្ម័ន​រហូត​ដល់​២៨​ភាគរយ​នៅ​ឆ្នាំ​២០២៥ ​ខណៈ​ដែល​ចិន ​បាន​និយាយ​ថា ទិសដៅ​នៃ​ការ​កាត់​បន្ថយ​ខ្លាំង​នៃ​ការ​បញ្ចេញ​ឧស្ម័ន​របស់​ខ្លួន​ប្រហែល​នៅ​ឆ្នាំ​២០៣០៕

XS
SM
MD
LG