ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​គ្រោង​បន្ថយ​ជំនួយ​ដល់​ប្រទេសចិន​និង​ឥណ្ឌា


ប្រទេស​អូស្រ្តាលី​កាត់​បន្ថយ​ជំនួយ​​សង្គ្រោះ​ដល់​ប្រទេស​ចិន​និង​ឥណ្ឌា។
ប្រទេស​អូស្រ្តាលី​កាត់​បន្ថយ​ជំនួយ​​សង្គ្រោះ​ដល់​ប្រទេស​ចិន​និង​ឥណ្ឌា។

រដ្ឋាភិបាល​អូស្រ្តាលី​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​កាត់​បន្ថយ​បន្តិច​ម្តងៗ​នូវ​ជំនួយ​ផ្ទាល់​ដល់​ប្រទេស​ចិន​និង​ឥណ្ឌា​ថា​ជា​ផ្នែក​មួយ​នៃ​ការ​កែ​ទម្រង់​ទាំង​ស្រុង​ទៅ​លើ​ថវិកា​ជំនួយ​បរទេស​របស់​ប្រទេស។ លោក​ Kevin ​Rudd រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ ក៏​ចង់​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​មាន​តួនាទី​កាន់​តែ​សកម្ម​ថែម​ទៀត​នៅ​ក្នុង​កម្ម​វិធី​ជំនួយ​នេះ។

ប្រទេស​អូស្រ្តាលី​ចំណាយ​អស់​ប្រហែល​៥​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​លើ​ជំនួយ​បរទេស​ប្រចាំ​ឆ្នាំ។ តួ​លេខ​នេះ​រំពឹង​ថា​នឹង​ឡើង​ដល់​៨​ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​២០១៦​ដែល​ស្មើ​នឹង​កន្លះ​ភាគ​រយ​នៃ​ប្រាក់​ចំណូល​ជាតិ។

ក្នុង​សេចក្តី​ថ្លែង​ការពារ​កំណើន​ថវិកា​នៃ​ជំនួយ​បរទេស​ លោក​ Rudd​ និយាយ​ថា​នេះ​មិន​មែន​ជា​បុគ្គលិក​លក្ខណៈ​របស់​អូស្រ្តាលី​ដែល​មិន​អើពើ​នឹង​ទុក្ខ​វេទនា​របស់​ប្រជាជាតិ​ដទៃ​ទេ។ ក៏​ប៉ុន្តែ​ទោះ​ជា​មាន​ការ​ចោទ​ប្រកាន់​ថា​ ការ​កេង​បន្លំ​មាន​កាន់​តែ​ច្រើន​ក្នុង​ប្រព័ន្ធ​ជំនួយ​បរទេសយ៉ាង​នេះ​ក្តី​ ទោះ​ជា​តួ​លេខ​របស់​រដ្ឋាភិបាល​បង្ហាញ​ថា​រាល់​ការ​ចំណាយ​ជំនួយ​១០០០​ដុល្លារ​មាន​តែ​២១សេន​ទេ​ដែល​បាន​បាត់​បង់។

លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​មាន​ប្រសាសន៍​ថា​ និង​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ថ្មី​មួយ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​តម្លាភាព​នៅ​ក្នុង​ថវិកា​និង​ការ​អនុវត្ត​រាល់​កម្ម​វិធី​ជំនួយ​ ក៏​ដូច​ជា​ការ​វាយ​តម្លៃ​មួយ​ដោយ​គណៈកម្មាធិការ​ឯករាជ្យ។

លោក​ Rudd​ មាន​ ប្រសាសន៍​ថា​ការ​ផ្លាស់​ប្តូរ​ធំ​ជាង​គេ​នោះ​គឺ​ការ​បញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​ផ្ទាល់​ទៅ​កាន់​ប្រទេស​ចិន​និង​ឥណ្ឌា។

«ប្រទេស​ទាំង​ពីរ​នេះ​មាន​សេដ្ឋកិច្ច​លូតលាស់​យ៉ាង​ច្រើន​រួច​ទៅហើយ។ ​ប្រទេសចិន​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លំដាប់​ថ្នាក់​ទី២​ក្នុង​ពិភពលោក។ ហើយ​ប្រទេស​ឥណ្ឌា​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លំដាប់​ទី​៦​លើ​ពិភព​លោក។ ប្រសិន​យើង​បន្ត​កម្មវិធី​ជំនួយ​នៅ​ក្នុង​ប្រទេស​ទាំង​នេះយើង​នឹង​ផ្អែក​ជា​សំខាន់​លើ​យន្តការ​ពហុ​ភាគី»។

អូស្រ្តាលី​នឹង​ផ្តោត​លើ៧៥​ភាគ​រយ​នៃ​ការ​ចំណាយ​របស់​ខ្លួន​លើ​កម្មវិធី​នៅ​អាស៊ី​អាគ្នេយ៍​ និង​បណ្តា​កោះ​នានា​នៅ​សមុទ្រ​ប៉ាស៊ីហ្វីក។

ប្រទេស​ដែល​គេ​ហៅ​ថា​ជា​អ្នក​ជិត​ខាង​ដែល​មាន​ការ​បែកបាក់​គឺ​ East Timor​, ឥណ្ឌូនេស៊ី​ កោះ​ Solomon និង Papua New Guinea​ នឹង​ក្លាយ​ជា​ចំណុច​កណ្តាល​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ របស់​ រដ្ឋាភិបាល​ ក្រុង​Canberra​ នៅ​បរទេស​ដើម្បី​លើក​តំកើង​នូវ​សមភាព​ចែនឌឺ​ក៏​ដូច​ជា​ជំនួយ​មនុស្ស​ធម៌​និង​ជំនួយ​សង្រ្គោះ​បន្ទាន់។ ថវិកា​ជំនួយ​ប្រហែល​ជា​១១​ភាគរយ​នឹង​ផ្តល់​ជូន​កម្មវិធី​នានា​នៅ​ប្រទេស​អាហ្រ្វិក​ និង​មជ្ឈិមបូព៌ា។

លោក​ Rudd​ ក៏​ចង់​ឲ្យ​ភ្នាក់ងារ​សម្បុរស​និង​ភ្នាក់ងារ​ក្រៅ​រដ្ឋាភិបាល​ផ្តល់​ជំនួយ​សង្រ្គោះ​មាន​តួនាទី​ធំ​ជាង​នេះ​ក្នុង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​បរទេស។ អ្នក​ប្រឆាំង​ភ្នាក់ងារ​សម្បុរស​ និងអភិរក្ស​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​ទូលំទូលាយ​នូវ​ការ​ត្រួត​ពិនិត្យ​ជំនួយ​ដែល​ពួក​គេ​និយាយ​ថាបង្ហាញ​ពី​ភាព​សប្បុរស​របស់​ប្រទេស​អូស្ត្រាលី​គឺ​កំពុង​សង្រ្គោះ​ជីវិត​ជា​ច្រើន​នៅ​ប្រទេស​ក្រីក្រ។

ប្រែ​សម្រួល​ដោយ ហ៊ុយ សម្ភស្ស

XS
SM
MD
LG