រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥ មានមកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក អាល្លឺម៉ង់ ចិន អង់គ្លេស ហុងកុង លីប៊ី ន័រវេស និងអាហ្សង់ទីន។
រូបភាពជុំវិញពិភពលោក ៦ សីហា ២០១៥

១
កុមារបណ្តែតគោមក្រដាសនៅទន្លេ Motoyasu ទីដែលមនុស្សរាប់សែននាក់បានស្លាប់ដោយសារការទម្លាក់គ្រាប់បែកបរមាណូ ជាមួយនឹងរូបភាពបង្ហាញពីក្រោយនូវកន្លែងរំលឹកការទម្លាក់គ្រាប់បែកបរមាណូ Atomic Bomb Dome នៅក្រុង Hiroshima ភាគខាងលិចប្រទេសជប៉ុន។ ជប៉ុនរំលឹកខួបទី ៧០ នៃការទម្លាក់គ្រាប់បែកបរមាណូនៅក្រុង Hiroshima។

២
អ្នកស្រី Bao Lanfang (ទីពីរពីខាងឆ្វេង) ដែលកូនប្រសារស្រី កូនប្រុស និងចៅស្រីស្ថិតនៅក្នុងយន្តហោះជើងហោះហើរ MH370 របស់ក្រុមហ៊ុន Malaysia Airlines បានលុតជង្គង់ទ្រហ៊ោយំ ខណៈដែលអ្នកស្រីនិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅការិយាល័យក្រុមហ៊ុននៅក្រុង ប៉េកាំង ប្រទេសចិន។

៣
អ្នកដំណើរធ្វើការឆ្លងកាត់ទន្លេ Thames នៅស្ពានថ្មើរជើង Millennium ខណៈម៉ោងមមារញឹកពេលព្រឹកបានចាប់ផ្តើមនៅក្រុងឡុងដ៍។ ប្រជាជនក្រុងឡុងដ៍រាប់លាននាក់ត្រូវបានបង្ខំចិត្តឲ្យដើរ ប្រើប្រាស់ទោចក្រយាន ឬឡានក្រុងដ៏ពោរពេញដោយអ្នកដំណើរទៅធ្វើការ នៅស្របពេលដែលបុគ្គលិករថភ្លើងក្រោមដីធ្វើបាតុកម្មលើកទីពីរនៅក្នុងរយៈពេលមួយខែនេះជុំវិញគម្រោងដាក់រថភ្លើងឲ្យដំណើរការពេញមួយយប់សម្រាប់ពេលចុងសប្តាហ៍។ បុគ្គលិករថភ្លើងក្រោមដីនៅក្រុងឡុងដ៍បានផ្អាកការងារកាលពីម្សិលមិញ ហើយមិនត្រលប់មកវិញរហូតដល់ព្រឹកថ្ងៃទី០៧ ខែកក្កដា ដែលនេះបានបង្កឲ្យមានការបិទខ្សែរថភ្លើងចំនួន ១១ នៅក្នុងបណ្តាញរថភ្លើងក្រោមដី និងបានបង្កការបង្អាក់យ៉ាងធំមួយនៅក្នុងទីក្រុង។

៤
ជនចំណាកស្រុកមួយចំនួនបានហែលទឹក ខណៈដែលអ្នកដទៃបានឡើងទៅលើទូកសង្គ្រោះ ហើយរង់ចាំក្រុមអ្នកសង្រ្គោះនៅកន្លែងនាវានេសាទមួយបានលិចនៅតំបន់សមុទ្រមេឌីទែរ៉ានេនៅប្រទេសលីប៊ី។ ឆ្មាំសមុទ្រអ៊ីតាលី និងកងនាវិកអៀងឡង់បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៣៦៧ នាក់ត្រូវបានជួយសង្រ្គោះ ទោះបីជាមានការរកឃើញសាកសពចំនួន ២៥នាក់ក៏ដោយ។ មនុស្សមួយចំនួនទៀតត្រូវបានបារម្ភថា បានស្លាប់នៅអំឡុងពេលលិចនាវានេសាទនៅក្នុងសោកនាដកម្មជួញដូរមនុស្សចុងក្រោយបង្អស់មួយ។

៥
សំណាកពូជសត្វស្រមោចនៃកោះហុងកុងត្រូវបានដាក់បង្ហាញនៅមហាវិទ្យាល័យហុងកុង (Hong Kong University)។ ការដាក់បង្ហាញដំបូងបង្អស់នៅលើពិភពលោកនូវសំណាកពូជសត្វស្រមោចប្រភេទផ្សេងៗនៅជុំវិញពិភពលោកត្រូវបានធ្វើឡើងដោយមហាវិទ្យាល័យហុងកុង។

៦
កន្លែងទេសចរណ៍មួយនៅក្នុងចំណោមកន្លែងទេសចរណ៍ដែលមានអ្នកទៅទស្សនាច្រើនបំផុតគឺ កន្លែងទេសចរណ៍ Geiranger fjord ដែលស្ថិតនៅក្រុង Møre og Romsdal តំបន់ Sunnmøre ប្រទេសន័រវេស។

៧
អ្នកលេងសម្លៀកបំពាក់ត្លុកឈរថតនៅអំឡុងពេលពិពរណ៌ Gamescom នៅក្រុង Cologne ប្រទេសអាល្លឺម៉ង់។

៨
យន្តហោះមួយហោះចេញពីព្រលានយន្តហោះអន្តរជាតិ Key West ពេលព្រះអាទិត្យរះនៅរដ្ឋ Florida សហរដ្ឋអាមេរិក។

៩
កីឡាករក្លឹបបាល់ទាត់ River Plate របស់ប្រទេសអាហ្សង់ទីនលើកពានរង្វាន់អបអរសាទរជ័យជម្នះនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ Copa Libertadores ទៅលើក្លឹបបាល់ទាត់ Tigres របស់ប្រទេសម៉ិកស៊ិកនៅរដ្ឋធានីប៊ុយណូសែ ប្រទេសអាហ្សង់ទីន។

១០
តារាចម្រៀង Mariah Carey (ខាងស្តាំ) ជាមួយនឹងកូនប្រុស Moroccan Cannon ថតរូបនៅអំឡុងពេលប្រសិទ្ធនាមតារារូបនោះជាមួយនឹងឈ្មោះក្នុងផ្កាយមួយ ដែលតំណាងឲ្យតារាល្បីឈ្មោះប្រចាំ Hollywood នៅក្រុង Los Angeles សហរដ្ឋអាមេរិកនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៥។

១១
រូបភាពថ្មីមួយនេះពីតេលេទស្សន៍ Hubble Space Telescope បង្ហាញពីណេប៊ុយឡា Lagoon ដែលជាណេប៊ុយឡាមួយដែលមានឈ្មោះស្តាប់ទៅប្រកបដោយភាពស្ងាត់ជ្រងំ។ ណេប៊ុយឡានេះ ជាតំបន់មួយដែលមានពោរពេញទៅដោយខ្យល់បក់ខ្លាំងពីតារាដែលមានកម្តៅខ្លាំង ចរន្តខ្យល់បោកបក់ខ្លាំង និងបង្គុំតារាប្រកបដោយថាមពលខ្ពស់ ដែលទាំងអស់នេះស្ថិតនៅក្នុងបណ្តុំឧស្ម័នស្មុគស្មាញ និងបណ្តុំធូលីងងឹតស្លុងមួយ។