រូបភាពជុំវិញពិភពលោកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ មកពីប្រទេសប្រេស៊ីល ស.រ.អា ប៉ាឡេស្ទីន ចិន បូលីវី ប៊ែលហ្ស៊ិក អាហ្វហ្គានីស្ថាន ឥណ្ឌា និងស្វីស។
រូបភាពជុំវិញពិភពលោក ០៤ សីហា ២០១៦

១
ផ្ទាំងគំនូរ ដោយសិល្បករបារាំងលោក Saype និងដែលត្រូវបានចាត់ទុកជាផ្ទាំងគំនូរដែលអាចរំលាយដោយបាក់តេរីបានធំជាងគេបំផុតនៅលើពិភពលោក ត្រូវបានដាក់បង្ហាញនៅជំរាលភ្នំសម្រាប់ជិះស្គី Chaux-de-Mont ពីលើទីក្រុងរមណីយដ្ឋាន Leysin ក្នុងជួរភ្នំ Alp ប្រទេសស្វីស។

២
ក្នុងក្រុង Chennai និស្សិតឥណ្ឌាមួយរូបលាបមុខជាមួយនឹងនិមិត្តសញ្ញាកីឡាអូឡាំពិករដូវក្តៅក្រុង Rio ឆ្នាំ២០១៦។

៣
ផ្ទាំងរបង Art Nouveau រចនាឡើងដោយសិល្បករជនជាតិប៊ែលហ្ស៊ិកលោក Victor Horta ត្រូវថតបាននៅក្នុងឃ្លាំងមួយក្នុងសង្កាត់ Schaerbeek នៃទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក បន្ទាប់ពីត្រូវបានបោះបង់ចោល។

៤
ម្ចាស់ហាងជនជាតិអាហ្វហ្គានីស្ថានមួយរូបលើរូបម៉ាណឺកាំងមួយ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះនៅហាងលក់ទំនិញមួយក្នុងក្រុងកាប៊ុល។

៥
អភិបាលក្រុង La Paz លោក Felix Patz នៅថ្ងៃទី១០ នៃបាតុកម្មបង្អត់អាហាររបស់លោក ដើម្បីទាមទារឲ្យប្រធានាធិបតីបូលីវីតម្លើងកញ្ចប់ថវិកាសម្រាប់ការគ្រប់គ្រងក្រុង La Paz។ រូបថតនាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦។

៦
បុរសម្នាក់ជិះទួកស្ទួចត្រីនៅលើបឹងមួយក្នុងក្រុង Shi'en ខេត្ត Hubei ប្រទេសចិន។

៧
កុមារីពីរនាក់អង្គុយនៅខាងមុខផ្ទះរបស់គ្រួសារខ្លួននៅអំឡុងពេលពិធីអាពាហ៌ពិពាហ៌មួយរបស់កូនកម្លោះជនជាតិប៉ាឡេស្ទីនលោក Saed Abu Aser ក្នុងក្រុង Gaza។

៨
ក្រុមរៀនជិះទូកក្តោងប្រមាណ ៤៧០ ក្រុមធ្វើការហ្វឹកហាត់ក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

៩
លោក Diaa Bekheet ថតបានសត្វមេអំបៅទុំនៅលើផ្កាឈូករ័ត្នមួយនៅក្នុងទីធ្លាក្នុងផ្ទះរបស់លោកក្នុងរដ្ឋ Virginia។