រូបភាពជុំវិញពិភពលោក ៣១ សីហា ២០២០ មកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក អ៊ីរ៉ាក់ កូរ៉េខាងត្បូង ឥណ្ឌា អាល្លឺម៉ង់ វេណេស៊ុយអេឡា អេស្ប៉ាញ និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ៣១ សីហា ២០២០
- VOA English

១
មនុស្សម្នាមើលកាំជ្រួចនៅសួនកម្សាន្ត Toshimaen ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។

២
អ្នករើសអេតចាយរើសសំរាមនៅកន្លែងចាក់សំរាមមួយនៅក្រុង Najaf ប្រទេសអ៊ីរ៉ាក់។

៣
ពលរដ្ឋពាក់ម៉ាស់ ដែលមានរូបឆ្លុះចេញមួយកញ្ចក់ នៅស្ថានីយរថភ្លើងក្រោមដីមួយ ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៤
ជនដែលត្រូវបានជម្លៀសចេញពីផ្ទះសម្បែងដោយសារព្យុះសង្ឃរា Laura មើលរបស់របរដែលត្រូវបានដាក់ឲ្យយក ក្នុងក្រុង New Orleans រដ្ឋ Louisiana កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។

៥
វេជ្ជបណ្ឌិតម្នាក់ត្រូវបានបាញ់ដោយថ្នាំសម្លាប់មេរោគ បន្ទាប់ពីពិនិត្យរកជំងឺកូវីដ១៩ លើអ្នកជំងឺនៅសណ្ឋាគារមួយ ក្នុងក្រុងការ៉ាកាស ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។

៦
អ្នកភូមិនៅតំបន់ Kashmir ម្នាក់ គង្វាលគោជាមួយនឹងចៅប្រុសរបស់ខ្លួន នៅជាយក្រុង Srinagar ក្នុងតំបន់ Kashmir គ្រប់គ្រងដោយប្រទេសឥណ្ឌា។

៧
សត្វខ្លាឃ្មុំពីរក្បាលលេងជាមួយគ្នាអំឡុងពេលថ្ងៃខួបកំណើត ១ខួបរបស់ពួកវា ក្នុងក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

៨
តារាចម្រៀង Lady Gaga ទទួលពានរង្វាន់ អំឡុងពេលកម្មវិធីប្រគល់ពានរង្វាន់ MTV VMAs ឆ្នាំ ២០២០។

៩
បុរសម្នាក់កំពុងនេសាទ ខណៈពេលមានរន្ទះបាញ់មួយនៅពេលរាត្រី និងមានព្យុះមួយនៅក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។

១០
អ្នកចូលរួមរាំលើដងផ្លូវមួយ បន្ទាប់ពីពិធីបុណ្យ Notting Hill ត្រូវបានលុបចោល ខណៈពេលមានការរាតត្បាតជំងឺកូវីដ១៩ នៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស។