កម្រងរូបភាពនៃព្រឹត្តិការណ៍និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ៣១ សីហា ២០១៨

១
បាតុករជនជាតិប៉ាឡេស្ទីនបង្ហាញប្រតិកម្មខណៈដែលប៉ូលិសព្រំដែនអ៊ីស្រាអែល បោះគ្រាប់បែកសំឡេង ក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងការសាងសង់សំណង់របស់អ៊ីស្រាអែល នៅភូមិ Ras Karkar ជិតក្រុង Ramallah ក្នុងតំបន់ West Bank។

២
លោកស្រី Cindy McCain ភរិយារបស់សមាជិកព្រឹទ្ធសភា John McCain ឈរក្បែរមឈូសរបស់លោក នៅពេលលោកត្រូវបានគេដាក់នៅក្នុងអាគារ Rotunda របស់សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន។

៣
កូនសិស្សទាហានម៉ាឡេស៊ី កាន់ទង់ជាតិក្នុងថ្ងៃបុណ្យជាតិនៅទីក្រុង Putrajaya នៅជាយក្រុងគូឡាឡាំពួ។

៤
តារាសម្ដែងនិងតារាចម្រៀង Lady Gaga (ឆ្វេង) និងតារាសម្ដែង Bradley Cooper ថតរូបនៅពេលមកដល់កម្មវិធីដាក់បញ្ចាំងភាពយន្ត «តារាបានប្រសូត្រហើយ» ក្នុងកម្មវិធីបុណ្យភាពយន្តលើកទី៧៥ នៅទីក្រុង Venice ក្នុងប្រទេសអ៊ីតាលី។

៥
លោក Louis Farrakhan (ឆ្វេង) លោក Al Sharpton, លោក Jesse Jackson និងអតីតប្រធានាធិបតីសហរដ្ឋអាមេរិក ប៊ិល គ្លីនតុន (Bill Clinton) ចូលរួមក្នុងពិធីបុណ្យសពតារាចម្រៀងនិងអ្នកនិពន្ធ Aretha Franklin នៅវិហារ Greater Grace ក្នុងទីក្រុង Detroit។

៦
មនុស្សម្នាព្យាយាមឡើងជិះឡានក្រុង ក្រោយពេលសេវាដឹកជញ្ជូនក្រោមដីបានផ្អាកដំណើរការដោយសារតែដាច់ចរន្តអគ្គិសនី នៅទីក្រុងការ៉ាកាស ប្រទេសវេណេស៊ុយអេឡា។

៧
ប៉ូលិសក្រុង La Joya ម្នាក់ឈរនៅមុខយុវជនអាយុ ១៨ឆ្នាំម្នាក់ដែលដេកដួលរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅពេលគាត់ដឹកមនុស្ស២នាក់ និងស្ត្រីម្នាក់ដែលបានចូលមកសហរដ្ឋអាមេរិកដោយខុសច្បាប់ ចេញពីព្រំដែនប្រទេសម៉ិកស៊ិក ក្នុងទីក្រុង Penitas រដ្ឋតិចសាស។

៨
រថភ្លើងល្បឿនលឿនដែលត្រូវបានគេបើកសម្ពោធកាលពីថ្មីៗនេះ កំពុងសាកល្បងដំណើរការដោយចេញដំណើរពីក្រុង Yancheng ក្នុងខេត្ត Jiangsu និងក្រុង Lianyungang ប្រទេសចិន។