រូបភាពជុំវិញពិភពលោក ២៦ សីហា ឆ្នាំ២០១៩ មកពីប្រទេសឥណ្ឌា បារាំង អ៊ីស្រាអែល សហរដ្ឋអាមេរិក ប្រេស៊ីល រុស្ស៊ី ស៊ុយអែត តៃហ៊ីទី អង់គ្លេស និងដាណឺម៉ាក។
រូបភាពជុំវិញពិភពលោក ២៦ សីហា ឆ្នាំ២០១៩
- VOA English

១
សិស្សម្នាក់សរសេរបដាមុនពេលធ្វើបាតុកម្មទាមទារការការពារព្រៃអាម៉ាហ្សូនជិតកុងស៊ុលប្រទេសប្រេស៊ីលនៅក្រុង Kolkata ប្រទេសឥណ្ឌា។

២
ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងអំឡុងពេលសន្និសីទរួមជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron នៅសន្និសីទកំពូល G7 ក្នុងក្រុង Biarritz ប្រទេសបារាំង។

៣
ស្រ្តីជនជាតិប៉ាឡេស្ទីនម្នាក់ប្រកែកគ្នាជាមួយមន្រ្តីប៉ូលិសល្បាតព្រំដែនអ៊ីស្រាអែលជុំវិញការវាយកម្ទេចអគារមួយ ដែលជាកន្លែងស្នាក់នៅ និងមានភោជនីយដ្ឋាន ខណៈដែលម្ចាស់អគារនិយាយថា ពួកគេត្រូវបានកងកម្លាំងយោធាប្រាប់ថា មិនមានអាជ្ញាបណ្ណសាងសង់ត្រឹមត្រូវ នៅតំបន់ West Bank។

៤
អ្នកចូលរួមម្នាក់លើកបដាមួយដែលសរសេរថា «មិនមានភពផែនដីមួយទៀតទេ» អំឡុងពេលបាតុកម្មមួយទាមទារឲ្យមានការការពារព្រៃអាម៉ាហ្សូន នៅក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩។

៥
អ្នកចូលរួមម្នាក់លើកបដាមួយដែលសរសេរថា «មិនមានភពផែនដីមួយទៀតទេ» អំឡុងពេលបាតុកម្មមួយទាមទារឲ្យមានការការពារព្រៃអាម៉ាហ្សូន នៅក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩។

៦
យោធាកូរ៉េខាងជើងធ្វើការសម្តែងនៅលើឆាកមួយអំឡុងពេលពិធីបុណ្យតន្រ្តីយោធាអន្តរជាតិនៅក្រុងមូស្គូ ប្រទេសរុស្ស៊ី។

៧
រថយន្តហ្ស៊ីបជិះកាត់អំឡុងពេលការបំផ្ទុះគ្រាប់បែកនៅក្នុងការហាត់សមនៃការវាយប្រហារតាមអាកាស ក្នុងពិព័រណ៍កងកម្លាំងអាកាសនៅមូលដ្ឋានទ័ពអាកាស Kallinge ជិតក្រុង Ronneby ប្រទេសស៊ុយអែត កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩។

៨
អ្នកជិះក្តារលើទឹកជនជាតិប័រទុយហ្គាល់លោក Frederico Morais ចូលរួមប្រកួតនៅថ្ងៃទីពីរនៃការប្រកួតជិះក្តារលើទឹកនៅក្រុង Teahupoo ប្រទេសតៃហ៊ីទី កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩។

៩
អ្នកចូលរួមម្នាក់ក្នុងពិធីបុណ្យកានីវ៉ាល់ Notting Hill ក្នុងក្រុងឡុងដ៍។

១០
រូបថតពីអាកាសបង្ហាញពីផ្ទាំងទឹកកកនៅតំបន់ហ្រ្គីនឡែន។

១១
អ្នកចូលរូមពិធីជប់លៀង ដោយស្លៀកពាក់ក្នុងសម្លៀកបំពាក់ពណ៌ចម្រុះ អំឡុងពេលពិធីបុណ្យរៃអង្គាសប្រាក់ Gecko Ball លើកទី ១១ នៅក្រុង Gulfport រដ្ឋ Florida។

១២
អ្នកជិះសេះម្នាក់ចូលរួមអំឡុងពេលការប្រកួត «Duhner Wattrenen» នៅក្រុង Cuxhaven ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩។