រូបភាពជុំវិញពិភពលោកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសអាល្លឺម៉ង់ អ៊ីរ៉ាក់ សិង្ហបុរី ប្រេស៊ីល និងរុស្ស៊ី។
រូបភាពជុំវិញពិភពលោក ២១ សីហា ២០១៧

១
សូរ្យគ្រាសមួយត្រូវបានគេថតបាននៅពីលើក្រុង Madras រដ្ឋ Oregon សហរដ្ឋអាមេរិក។

២
រូបភាពនេះបង្ហាញពីស្ថានីយអាកាសអន្តរជាតិ ដោយមានបុគ្គលិកចំនួន៦នាក់នៅទីនោះ នៅពេលវាកំពុងធ្វើដំណើរកាត់ព្រះអាទិត្យ ពីឧទ្យាន Northern Cascades National Park ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៣
មនុស្សម្នាមើលសូរ្យគ្រាស និងលើកដៃរបស់ពួកគេបួងសួង នៅវាល Big Summit Prairie ក្នុងព្រៃ Ochoco National Forest ក្នុងរដ្ឋ Oregon។

៤
ក្រុមមនុស្សជាច្រើនប្រមូលផ្តុំគ្នានៅពីមុខស្លាកសញ្ញា Hollywood នៅកន្លែងមើលផ្កាយ Griffith ដើម្បីមើលសូរ្យគ្រាសនៅក្នុងក្រុង Los Angeles រដ្ឋ California។

៥
ស្រមោលចេញពីសូរ្យគ្រាសជះទៅលើផ្លូវដើរមួយ នៅពេលដែលអ្នកថ្មើរជើងកំពុងដើរនៅក្នុងក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។

៦
ស្ត្រីម្នាក់គ្រប់គ្រងទិសដៅរបស់ទូក ក្នុងពេលហ្វឹកហាត់មួយនៅលើទន្លេ Main ក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៧
ទាហានអ៊ីរ៉ាក់ធ្វើការបាញ់ប្រហារលើយុទ្ធជនរដ្ឋឥស្លាមនៅជាយក្រុង Tal Afar កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧។

៨
រូបសំណាកដែលយកចេញពីសាកលវិទ្យាល័យ Texas ត្រូវបានគេលើកដាក់រថយន្តសណ្តោង ក្នុងក្រុង Austin រដ្ឋ Texas។ លោក Greg Fenves សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Texas បានបង្គាប់បញ្ជាឲ្យដករូបសំណាករបស់លោក Robert E. Lee និងមនុស្សល្បីៗផ្សេងទៀតចេញពីបរិវេណសាលាភ្លាមៗ កាលពីយប់ថ្ងៃអាទិត្យ។ លោកបាននិយាយថា រូបសំណាកច្រើនបែបនេះបានក្លាយទៅជា «រូបតំណាងឲ្យភាពខ្លាំងក្លារបស់ជនជាតិស្បែកសសម័យថ្មី និងក្រុមគាំទ្រចលនា neo-Nazism»។

៩
នាវាពិឃាដ USS John S. McCain របស់អាមេរិកត្រូវបានគេថតបានបន្ទាប់ពីមានការបុកគ្នា នៅក្នុងដែនទឹករបស់សិង្ហបុរី។

១០
យន្តហោះចម្បាំង F/A-18E Super Hornet ដែលរដ្ឋាភិបាលប្រគល់ឲ្យកងកម្លាំង Tomcatters របស់អាមេរិកធ្វើការបំបែករបាំងសំឡេងនៅពីលើនាវាដឹកយន្តហោះ USS George H.W. Bush ក្នុងពេលបង្ហាញកម្លាំងអាកាសមួយនៅលើមហាសមុទ្រអាត្លង់តិច។

១១
ការដុតព្រៃត្រូវបានគេថតបានក្នុងប្រតិបត្តិការ Operation Green Wave ធ្វើឡើងដោយភ្នាក់ងាររបស់វិទ្យាស្ថានប្រេស៊ីលសម្រាប់បរិស្ថាន និងធនធានធម្មជាតិកកើតឡើងវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកាប់ព្រៃខុសច្បាប់នៅក្នុងក្រុង Apui ប្រទេសប្រេស៊ីល។

១២
មេអំបៅមួយទុំនៅលើលម្អងផ្កានៅក្នុងថ្ងៃក្តៅ និងមានពន្លឺព្រះអាទិត្យល្អមួយ នៅក្នុងក្រុង Gelsenkirchen ប្រទេសអាល្លឺម៉ង់។

១៣
គូស្នេហ៍មួយគូសប្បាយរីករាយនឹងការជិះបាឡុងនៅពីលើភូមិ Peremilovo ភាគខាងជើងនៃក្រុងមូស្គូ ក្នុងពេលព្រះអាទិត្យលិច កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧។