រូបភាពជុំវិញពិភពលោកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ មកពីប្រទេសឥណ្ឌា អ៊ីតាលី ចិន តួកគី អ៊ីរ៉ាក់ ស៊ីរី ឥណ្ឌូនេស៊ី អូស្រា្តលី អ៊ុយក្រែន កូរ៉េខាងជើង ប្រេស៊ីល និងរុស្ស៊ី។
រូបភាពជុំវិញពិភពលោក ២១ សីហា ២០១៦

១
ក្មេងប្រុសៗស្ថិតនៅលើទឹក និងបង្គោលភ្លើង នៅពេលពួកគេលេងជាមួយគ្នា នៅច្រាំងទន្លេ Ganga ដែលលិចទឹកមួយ នៅក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។

២
គ្រូពេទ្យម្នាក់បីកូនក្មេង នៅពេលដែលជនទេសន្តរប្រវេសន៍នាំគ្នាចាកចេញពីនាវាចម្បាំងរបស់អ៊ីតាលី Sirio នៅកំពង់ផែ Sicilian នៃក្រុង Augusta ប្រទេសអ៊ីតាលី។

៣
ស្ពានកញ្ចក់ដែលវែងជាងគេ និងខ្ពស់ជាងគេស្ថិតនៅក្នុងជ្រលងមួយក្នុងក្រុង Zhangjiajie ខេត្ត Hunan ប្រទេសចិន។

៤
ផ្នូរជាច្រើនត្រូវបានគេរៀបចំ នៅពេលដែលសមាជិកគ្រួសារ និងមិត្តភក្តិចូលរួមក្នុងពិធីបុណ្យរបស់ជនរងគ្រោះនៃការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងពិធីមង្គលការមួយនៅក្នុងក្រុង Gaziantep ប្រទេសតួកគី។

៥
កងកម្លាំង Peshmerga ជួយជនមូស្លីមស៊ុននី ដែលរត់គេចពីបន្ទាយ Hawija របស់ក្រុមរដ្ឋឥស្លាម នៅពេលពួកគេទៅដល់ជាយក្រុង Kirkuk ប្រទេសអ៊ីរ៉ាក់។

៦
គ្រួសារមួយជិះម៉ូតូមួយ នៅពេលពួកគេរត់គេចពីតំបន់មួយនៅក្នុងក្រុង Hasaka ប្រទេសស៊ីរី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦។

៧
ប្រុសៗជនជាតិភាគតិច Acehnese ដែលស្លៀកសម្លៀកបំពាក់នារី លេងបាល់ទាត់ដើម្បីប្រារព្ធខួបទី៧១ នៃទិវាបុណ្យឯករាជ្យរបស់ឥណ្ឌូនេស៊ី នៅក្នុងក្រុង Banda Aceh។

៨
មនុស្សម្នាចូលរួមក្នុងព្រឹត្តិការណ៍ Color Run ប្រចាំឆ្នាំនៅក្នុងឧទ្យាន Centennial Park ក្នុងក្រុងស៊ីដនី ប្រទេសអូស្រា្តលី។

៩
តោញីឈ្មោះ Ivanna ស្ងាបនៅក្នុងសួនសត្វមួយនៅក្នុងភូមិ Demydiv ប្រមាណជា៥០គ.មពីភាគខាងលិចនៃក្រុង Kyiv ប្រទេសអ៊ុយក្រែន។

១០
អ្នកបម្រើស្រីម្នាក់ចាំងស្រមោលរបស់ខ្លួនទៅនឹងផ្ទាំងផ្សាយពាណិជ្ជកម្មមួយ នៅពេលនាងកាន់កែវស្រាបៀរក្នុងពិធី Taedonggang Beer នៅក្នុងក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។

១១
ក្រុមកីឡាកររបស់អ៊ីស្រាអែលប្រកួតនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃកីឡា Rhythmic Gymnastics នៅ Olympic Arena ក្នុងពេលប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១៦ នៅក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

១២
អ្នកចូលរួមកាន់អណ្តាតភ្លើង នៅពេលពួកគេទម្លាក់ខ្លួនពីឆ័ត្រយោងមួយដើម្បីឆ្លងកាត់ហាងទឹក និងពពុះសាប៊ូ ក្នុងពិធី Letniy Gornoluzhnik នៅឧទ្យាន Bobroviy Log Fun Park ក្បែរក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។