រូបភាពជុំវិញពិភពលោកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា អង់គ្លេស សហរដ្ឋអាមេរិក ស្រីលង្កា អ៊ុយក្រែន អ៊ីស្រាអែល រុស្ស៊ី និងអូម៉ង់។
រូបភាពជុំវិញពិភពលោក ១៤ សីហា ២០១៩

១
សកម្មជនអាកាសធាតុវ័យក្មេងជនជាតិស៊ុយអែត Greta Thunberg បក់ដៃពីទូកមួួយនៅពេលដែលនាងចាប់ផ្តើមធ្វើដំណើរតាមទូកទៅកាន់ទីក្រុងញូវយ៉ក ពីចក្រភពអង់គ្លេសកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។

២
មនុស្សម្នាមើលកម្អែលភ្នំភ្លើងដែលផ្ទុះចេញពីភ្នំ Piton de la Fournaise កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នៅមហាសមុទ្រឥណ្ឌា។

៣
ស្រ្តីម្នាក់និងក្មេងប្រុសម្នាក់ថតរូបនៅខាងមុខរូបអាកាសយានិកសូវៀតលោក Valery Chkalov ដែលបានបញ្ជាយន្តពីតំបន់អាកទិកហើយបានចុះចតនៅសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីឆ្នាំ១៩៣៧ នៅស្ថានីយ៍រថភ្លើង Chkalovskaya ក្នុងទីក្រុងម៉ូស្គូកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។

៤
ដំរីដ៏ស្គមមួយក្បាលអាយុ៧០ឆ្នាំឈ្មោះTikiri ត្រូវបានគេយកមកដាក់នៅព្រះវិហារ Temple of the Tooth កណ្តាលទីក្រុង Kandy ដើម្បីចូលរួមពិធីបុណ្យព្រះពុទ្ធសាសនា។

៨
ក្មេងប្រុសម្នាក់ប្រកួតជិះសត្វចៀមក្នុងការតាំងពិព័រណ៌រដ្ឋ Iowa ទីក្រុង Des Moines សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។

៩
បុរសម្នាក់សំរាកនៅក្បែររូប Saint Volodymyr នៅតាមច្រាំងទន្លេ Dnipro ទីក្រុង Kiev ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។

១០
ក្មេងប្រុសអារ៉ាប់ម្នាក់លោតចូលសមុទ្រ Mediterranean ពីជញ្ជាំងទន្លេបុរាណមួយនៅកំពង់ផែទីក្រុងចាស់ Acre អំឡុងថ្ងៃឈប់សំរាកម៉ូស្លីម Eid al-Adha ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។

១១
ឧទ្ធម្ភាគចក្រ AH-1Z Viper ពីនាវាជើងទឹក Marine Medium Tiltrotor Squadron (VMM) 163 ត្រៀមនឹងហោះចេញពីប្រទេសអូម៉ង់កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩។