ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ព្យាយាមរក្សាបញ្ហាអ៊ុយក្រែនក្នុងរបៀបវារៈសំខាន់នៃកិច្ចប្រជុំកំពូលក្រុង Davos


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃទី ១៦ ខែមករា បានជំរុញមេដឹកនាំដែលកំពុងជួបប្រជុំក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំក្នុងទីក្រុង Davos ប្រទេសស្វីស ឱ្យផ្តល់ជំនួយយោធាបន្ថែមទៀតដល់ប្រទេសលោក បើមិនដូចនេះទេ នឹងរងហានិភ័យដោយការវាយប្រហាររបស់រុស្ស៊ីលើប្រទេសដទៃទៀតផងដែរ។ ខណៈអ្នកយកព័ត៌មានវីអូអេ លោក Henry Ridgwell ធ្វើសេចក្តីរាយការណ៍នេះពីរដ្ឋធានីឡុងដ៍ចក្រភពអង់គ្លេស រដ្ឋាភិបាលក្រុងកៀវបារម្ភថា បញ្ហាសង្គ្រាមហាក់មិនស្ថិតក្នុងប្រធានបទសំខាន់ជាសាកលនោះឡើយ។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕

XS
SM
MD
LG