ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីផ្សារ​អាស៊ី​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ធនាគារ Bank of Japan បាន​ធ្វើ​សេចក្តី​ប្រកាស​មួយ


ស្រ្តី​ម្នាក់​ដើរ​កាត់​ពី​មុខ​ធនាគារ Bank of Japan កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០១៦។ ធនាគារ Bank of Japan កាលពី​ថ្ងៃ​សុក្រ​បាន​បង្ហាញ​ពី​គោល​នយោបាយ​អត្រា​ការ​ប្រាក់​អវិជ្ជមាន​មួយ​ជា​លើក​ដំបូង។
ស្រ្តី​ម្នាក់​ដើរ​កាត់​ពី​មុខ​ធនាគារ Bank of Japan កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០១៦។ ធនាគារ Bank of Japan កាលពី​ថ្ងៃ​សុក្រ​បាន​បង្ហាញ​ពី​គោល​នយោបាយ​អត្រា​ការ​ប្រាក់​អវិជ្ជមាន​មួយ​ជា​លើក​ដំបូង។

ទីផ្សារ​អាស៊ី​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​ធនាគារ Bank of Japan បាន​ធ្វើ​សេចក្តីប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ថា ខ្លួន​នឹង​បង្ហាញ​នូវ​គោលនយោបាយ​ថ្មី​មួយ​ដែល​មាន​អត្រា​ការ​ប្រាក់​អវិជ្ជមាន​ ដែល​អាច​ចាប់​ផ្តើម​ផ្តល់​ប្រាក់​កម្ចី​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​៣​ក្នុង​ពិភពលោក​នេះ​បាន។ ​

ផ្សារ​ហ៊ុន Nikkei ក្នុង​ទីក្រុង​តូក្យូ​កើន​ឡើង​២,៨​ភាគរយ មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​ប្រែប្រួល​ដោយ​មាន​ទាំង​ចំណេញ​ និង​ខាត។ ​

ផ្សារ​ហ៊ុន Hang Seng របស់​ទីក្រុង​ហុងកុង បាន​កើន​ឡើង​២,៥​ភាគរយ​ក្នុង​ថ្ងៃ​នេះ ថ្វីត្បិត​តែ​វា​បាន​ធ្លាក់​ចុះ​ប្រហែល​១០​ភាគរយគិត​មក​ដល់​ចុង​ខែ​នេះ​ក៏​ដោយ។ ផ្សារ​ហ៊ុន​របស់​ទីក្រុង Shanghai បាន​កើនឡើង​៣,១​ភាគរយ ខណៈ​ដែល​ផ្សារ​ហ៊ុន​នេះ​បាន​ធ្លាក់​ចុះ​ជាង​២២ភាគរយ​ក្នុង​ខែ​នេះ។ ​

ផ្សារ​ហ៊ុន​ក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​សិង្ហបុរី ទីក្រុង​ម៉ានីល​ និង​ទីក្រុង​តៃប៉ិ​បាន​កើន​ឡើង​ប្រហែល​២​ភាគរយ​គិត​ត្រឹម​ថ្ងៃ​នេះ។ ផ្សារ​ហ៊ុន​អឺរ៉ុប​ក៏​បាន​កើន​ឡើង​ផង​ដែរ៕

XS
SM
MD
LG