ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​ជប៉ុន​កត់សម្គាល់​ខួប​នៃ​ការទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​ យោធា​របស់ខ្លួន​ងើបចេញ​ពី​ស្រមោល​នៃ​សង្គ្រាម​លោកលើកទី២


សត្វព្រាប​ត្រូវបាន​លែង​នៅ​សួន​សន្តិភាព​ Hiroshima អំឡុងការប្រារព្ធខួប​លើកទី​៧៩​នៃ​ការទម្លាក់គ្រាប់បែក​លើទីក្រុង Hiroshima កាលពីថ្ងៃទី​៦ សីហា ឆ្នាំ២០២៤។
សត្វព្រាប​ត្រូវបាន​លែង​នៅ​សួន​សន្តិភាព​ Hiroshima អំឡុងការប្រារព្ធខួប​លើកទី​៧៩​នៃ​ការទម្លាក់គ្រាប់បែក​លើទីក្រុង Hiroshima កាលពីថ្ងៃទី​៦ សីហា ឆ្នាំ២០២៤។

នៅសប្តាហ៍​នេះ ​ប្រទេស​ជប៉ុន ​បាន​បញ្ជាក់​ឡើងវិញ​នូវ​គោលដៅ​របស់​ខ្លួន ​ដើម្បី​បំបាត់ចោល​អាវុធ​នុយក្លេអ៊ែរ​ ខណៈដែល​ខ្លួន​កត់សម្គាល់​ខួប​ទី​៧៩​នៃ​ការទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​ លើ​ទីក្រុង Hiroshima ​និង​ Nagasaki ​ទោះជា​នៅពេលដែល​រដ្ឋាភិបាល​ជប៉ុន ​កំពុង​ស្វែងរក​ការធានារ៉ាបរង​ថា​សហរដ្ឋ​អាមេរិក ​នឹង​យល់ព្រម​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែររបស់ខ្លួន​ដើម្បី​ការពារ​ជប៉ុន​ក៏ដោយ។

នៅវេលាម៉ោង​៨ ​និង​១៥នាទី ​កាលពី​ថ្ងៃអង្គារ ​គឺនៅ​ចំពេល​ដែល​អាវុធ​នុយក្លេអ៊ែរ​ បានផ្ទុះ​ចម្ងាយ​៦០០​ម៉ែត្រ​ លើ​ទីក្រុង Hiroshima និង​ Nagasaki ​កាលពី​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ១៩៤៥ ​មនុស្ស​នៅ​ទូទាំង​ប្រទេស​ជប៉ុន ​បានធ្វើការ​ស្មឹងស្មាធ​ចំនួន​១នាទី ​ដើម្បី​ចងចាំ​អំពី​សោកនាដកម្ម​នៃ​ទីក្រុង​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Fumio Kishida ​បាន​ថ្លែងប្រាប់​គណៈ​ប្រតិភូ​ដែលបាន​មក​ចូលរួម​ នៅក្នុង​ទីក្រុង Hiroshima ​ថា៖​ «បេសកកម្ម​របស់​ប្រទេស​ជប៉ុន ​ដែលជា​ប្រទេស​តែមួយ​គត់ ​ដែល​បាន​រងគ្រោះ​ដោយសារ​សង្គ្រាម​នុយក្លេអ៊ែរ​ គឺ​ផ្សព្វផ្សាយ​អំពី​ភាពជាក់ស្តែង​នៃ​ការទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​ដឹង​ឮ‍»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG