ក្រុមអាជ្ញាធរមានសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា បានបើកប្រតិបត្តិការស្វែងរកលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលខកខានមិនបានចូលខ្លួនទៅបំភ្លឺក្នុងសំណុំរឿងបណ្តឹងបរិហារកេរ្តិ៍របស់នាង ធី សុវណ្ណថា និងការចោទប្រកាន់ពីតុលាការពីបទសញ្ចារកម្ម។ នេះបើយោងទៅតាមការបញ្ជាក់ពីអ្នកនាំពាក្យគណបក្សជំទាស់ និងមេធាវីការពារក្តីលោក កឹម សុខា។
កម្រងរូបភាព៖ កងកម្លាំងប្រដាប់អាវុធតាមស្វែងរកលោក កឹម សុខា

១
ក្រុមកងអន្តរាគមន៍ពិសេសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុនប៉ងចូលឆែកឆេរទីស្នាក់កណ្តាល់គណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ កាលពីថ្ងៃ ២៦ ខែឧសភា ឆ្នាំ២០១៦ នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦ រាជធានីភ្នំពេញ តែដកថយមកវិញ។ (រូបថតផ្តល់ដោយអង្គការសិទ្ធិមនុស្សលីកាដូ)

២

៣
លោក ប៉ុល ហំម ឥស្សរជនលំដាប់ទីបីនៃគណបក្សសង្គ្រោះជាតិដើរចេញពីទីស្នាក់ការកណ្ដាលគណបក្ស កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

៤
ភរិយាលោក កឹម សុខា កំពុងនិយាយទូរស័ព្ទ នៅក្បែរទីស្នាក់កណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃ ២៦ ខែឧសភា ឆ្នាំ ២០១៦។ (ហ៊ុល រស្មី/VOA)

៥
រថយន្តម៊ែរសឺដេសដឹកជញ្ជូនភរិយាលោក កឹម សុខា ចេញពីទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នៅក្រុងភ្នំពេញ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

៦
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និយាយទៅកាន់អ្នកសារព័ត៌មាន នៅក្រៅទីស្នាក់ការកណ្ដាលគណបក្ស កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

៧
ក្រុមកងអន្តរាគមន៍ពិសេសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុនប៉ងចូលឆែកឆេរទីស្នាក់កណ្តាល់គណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ កាលពីថ្ងៃ ២៦ ខែឧសភា ឆ្នាំ២០១៦ នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦ រាជធានីភ្នំពេញ តែដកថយមកវិញ។ (រូបថតផ្តល់ដោយអង្គការសិទ្ធិមនុស្សលីកាដូ)

៨
បុរសម្នាក់អង្គុយចាំដំណឹង នៅមុខទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ស្របពេលដែលសមត្ថកិច្ចបានព្យាយាមតាមស្កាត់ឡានរបស់លោក កឹម សុខា អនុប្រធានគណបក្សនេះ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)