រូបភាពជុំវិញពិភពលោក ០៨ មេសា ២០២០ មានមកពីប្រទេសដូចជា ក្រិក បារាំង អាហ្រ្វិកខាងត្បូង ចិន ឥណ្ឌា និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ០៨ មេសា ២០២០

១
ស្ត្រីម្នាក់រៀបចំនំខេកសូកូឡាសម្រាប់ថ្ងៃបុណ្យ Easter ក្នុងទីក្រុង Lykovrisi ភាគខាងជើងក្រុង Athens ប្រទេសក្រិក។

២
សួនផ្ការទូលីបត្រូវបានថតពីលើក្នុងទីក្រុង Plomeur ភាគខាងលិចប្រទេសបារាំង។

៣
ឆ្មាំគុកម្នាក់បាញ់ថ្នាំសម្អាតបន្ទប់នារីក្នុងមន្ទីរឃុំឃាំង Johannesburg ដែលត្រូវបានគេស្គាល់ថាជាគុក Sun City នៅប្រទេសអាហ្រ្វិកខាងត្បូង។

៤
បុគ្គលិកពេទ្យអោបគ្នានៅអាកាសយានដ្ឋានអន្តរជាតិ Wuhan Tianhe បន្ទាប់ពីបំរាមធ្វើដំណើរចេញពីទីក្រុងវូហាននេះត្រូវបានដកចេញ។

៥
អ្នកដំណើរពាក់ម៉ាស់ការពារខ្លួនពីវីរុសកូរ៉ូណាអំឡុងម៉ោងមមាញឹកក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់។

៦
គ្រូពេទ្យយកសំណាកពី បុរសម្នាក់ដើម្បីតេស្តរកវីរុសកូរ៉ូណាក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌា។

៧
មន្ត្រីប៉ូលិសនិយាយជាមួយបុរសម្នាក់ដែលកំពុងអធិប្បាយនៅខាងក្រៅមន្ទីរពេទ្យ St Thomas' ក្នុងទីក្រុងឡុងដ៍។