រូបភាពជុំវិញពិភពលោកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា សហរដ្ឋអាមេរិក ហុងកុង កាណាដា ឥណ្ឌូណេស៊ី ប៊ែលហ្ស៊ិក កេនយ៉ា សាធារណៈរដ្ឋឆែក និងម៉ាឡេស៊ី។
រូបភាពជុំវិញពិភពលោក ០៧ មេសា ២០២០

២
សត្វខ្លាឃ្មុំផេនដា Ying Ying និង Le Le ស្ថិតក្នុងសួន Ocean Park ទីក្រុងហុងកុងកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។ ពួកគេបានសម្រេចចិត្តធ្វើការបន្តពូជបន្ទាប់ពីសួននេះគ្មានភ្ញៀវទស្សនា បន្ទាប់ពីគេចពីរឿងនេះជាងមួយទសវត្សរ៍។

៣
បុរសម្នាក់និងសត្វឆ្កែរបស់ខ្លួនដើរតាមផ្លូវដោយស្លៀកឈុតការពារអំឡុងពេលវីរុសកូរ៉ូណាកំពុងវាយលុកពិភពលោក ក្នុងទីក្រុង Toronto រដ្ឋធានី Ontario ប្រទេសកាណាដាកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។

៤
បុគ្គលិកសុខាភិបាលពាក់អាវភ្លៀងការពារខ្លួននៅពេលដែលកំពុងពិនិត្យអ្នកជំងឺនៅមជ្ឈមណ្ឌលសុខភាពក្នុងស្រុកមួយនៅខេត្ត Aceh ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។

៥
ស្លាកសញ្ញាគ្រោះថ្នាក់ត្រូវបានគេដាក់លើម្ឈូសរបស់ជនដែលបានស្លាប់ដោយវីរុសកូរ៉ូណានៅកន្លែងបញ្ចុះសពក្នុងទីក្រុង Charleroi ប្រទេសប៊ែលហ្ស៊ិក។

៦
ក្មេងៗតម្រង់ជួរយកទឹកដែលត្រូវបានរដ្ឋាភិបាលកេនយ៉ាចែកនៅតំបន់អនាធិបតេយ្យ Kibera ទីក្រុងណៃរ៉ូប៊ី។

៧
បុគ្គលិកសុខាភិបាលពិនិត្យអ្នកជំងឺកូវីដ១៩នៅបន្ទប់សង្រ្គោះបន្ទាន់ក្នុងមន្ទីរពេទ្យទីក្រុង Prague សាធារណៈរដ្ឋឆែក។

៨
បុគ្គលិកពេទ្យពាក់ឈុតកាពារចូលក្នុងអគារមួយដែលត្រូវបានបិទក្នុងទីក្រុងគួឡាឡាំពួរប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទីអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០។

៩
ជនគ្មានផ្ទះសម្បែងម្នាក់អង្គុយលើរទេះរុញលើផ្លូវ Sunset Blvd. នៅសួន Echo Park ទីក្រុង Los Angeles កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។