រូបភាពជុំវិញពិភពលោកថ្ងៃទី ០៥ ខែមេសា ២០១៧ មានមកពីប្រទេសដូចជា ឥណ្ឌា អង៉គ្លេស អាមេរិក អូស្រ្តាលី ម៉ិកស៊ិក ជប៉ុន កូសូវ៉ូ ស៊ីរី និងប្រទេសវ៉េណេស៊ុយអេឡា។
រូបភាពជុំវិញពិភពលោក ០៥ មេសា ២០១៧

១
បុរសម្នាក់កំពុងពិនិត្យមើលបំណែកមួយនៃកាំជ្រួចដែលបានចុះនៅភាគខាងត្បូងនៃ Daraa Al-Balad ប្រទេសស៊ីរី។

២
បាតុករប៉ះទង្គិចជាមួយនឹងកងកម្លាំងសន្តិសុខអំឡុងការប្រមូលផ្តុំរបស់ក្រុមប្រឆាំងនៅរដ្ឋធានីការ៉ាកាស ប្រទេសវ៉េណាស៊ុយអេឡាកាលពីថ្ងៃទី០៤ មេសា ២០១៧។

៣
អ្នកថ្មើរជើងម្នាក់ដើរកាត់របងដែលគេបានតុបតែងលើផ្លូវក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។

៤
ក្មេងស្រីហិណ្ឌូម្នាក់ចូលរួមក្នុងពិធី Kumari Puja របស់ឥណ្ឌានៅជាយក្រុង Kolkata ព្រះវិហារ Adyapeath Ashram។

៥
នាងSabrije Deliu កាន់រូបថតរបស់កូនប្រុសអាយុ៦ឆ្នាំរបស់នាងឈ្មោះ Bleart Deliu ដែលត្រូវសម្លាប់ក្នុងសង្គ្រាម Kosovan អំឡុងពិធីរំលឹកខួបទី១៨នៃជនជាតិអាល់បានីកូសូវ៉ូ ដែលបានស្លាប់ជាច្រើននាក់ដោយកងកម្លាំងស៊ែប៊ីក្នុងសង្រ្គាមកូសូវ៉ូនក្នុងឆ្នាំ១៩៩០ក្នុងភូមិ Rezalle នៅភ្នំ Drenica ភាគខាងជើងប្រទេសកូសូវ៉ូ។

៦
បុរសម្នាក់បង្ហាញពី មនុស្សយន្តដែលលោកបានផលិតដោយខ្លួនឯងដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៏ថាអាចលើកមនុស្សបាននៅទីក្រុង Heihe ខេត្ត Heilongjiang ប្រទេសចិន។

៧
នេះជាទិដ្ឋភាពរបស់ផ្ទះជាច្រើនខ្នងនៅលើភ្នំហើយត្រូវបានលាបចម្រុះពណ៌ទីក្រុង Pachuca នៃរដ្ឋ Hidalgo ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី០៤ មេសា ២០១៧។

៨
នេនសង្ឃម្នាក់ស្ងាបនៅពេលដែលលោកចូលរួមក្នុងការបង្រៀនដោយមេដឹកនាំសាសនាទីបេគឺសម្តេច Dalai Lama ក្នុងទីក្រុង Bomdila ភាគឦសាននៃរដ្ឋ Arunachal Pradesh ប្រទេសឥណ្ឌា។

៩
ទូកដឹកអ្នកដំណើរមួយគ្រឿងឆ្លងកាត់ទន្លេ Hudson ទៅកាន់ទីក្រុងញូវយ៉កនៅក្នុងរូបនេះដែលត្រូវបានថតពីទីក្រុង Hoboken រដ្ឋ New Jersey។

១០
នាង May McKeown មើលផ្កាយនៅពេលដែលនាងឈរនៅទីធ្លាខាងមុខដីទំហំ ២.៤០០ហិចតាក្បែរទីក្រុង Come-by-Chance មានចម្ងាយប្រមាណ ៧០០គ.ម ភាគពាយព្យនៃទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី។

១១
រូបភាពនៃដែនដីដែលភ្ជាប់អង់គ្លេសទៅអឺរ៉ុបមុនពេលដែលច្រកសមុទ្រ Dover Strait មានរូបរាងដែលត្រូវបានចែកចាយដោយមហាវិទ្យាល័យទីក្រុងឡុងដ៏ Imperial Collegeកាលពីថ្ងៃទី០៤ មេសា ២០១៧។