រូបភាពជុំវិញពិភពលោកថ្ងៃទី ០៣ ខែ មេសា ២០១៧ មានមកពីប្រទេសដូចជា ឥណ្ឌា រុស្ស៊ី អេមីរ៉ាតអារ៉ាប់រួម អង់គ្លេស អាមេរិក អ៊ីតាលី ជប៉ុន កូរ៉េខាងត្បូង ម៉ារ៉ុក និងអ៊ីរ៉ាក់។
រូបភាពជុំវិញពិភពលោក ០៣ មេសា ២០១៧

១
កសិករមកពីរដ្ឋភាគខាងត្បូងនៃរដ្ឋ Tamil Nadu បានកោរក្បាលពាក់កណ្តាលអំឡុងបាតុកម្មទាមទារកញ្ចប់ជំនួយគ្រោះរាំងស្ងួតពីរដ្ឋាភិបាលសហព័ន្ធ ក្នុងទីក្រុងញូវដែលី ប្រទេសឥណ្ឌា កាលពីថ្ងៃ០៣ មេសា ២០១៧។

២
មនុស្សរងរបួសម្នាក់ដើរនៅខាងក្រៅស្ថានីយរថភ្លើងក្រោមដី Sennaya Ploshchad បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅក្នុងទូររថភ្លើង២ឯស្ថានីយរថភ្លើងក្រោមដីក្នុងរដ្ឋ St. Petersburg ប្រទេសរុស្ស៊ី។

៣
អ្នកស្រី Sally Goodsir ជំនួយការអភិរក្សនៃសិល្បៈតុបតែង ឈរកាន់ស្លាកសញ្ញាក្រោមដីទីក្រុងឡុងដ៏ ដែលដាក់បង្ហាញទៅព្រះមហាក្សត្រី Elizabeth ក្នុងឆ្នាំ២០១០។ នោះជាវត្ថុមួយក្នុងពិព័រណ៍ព្រះរាជអំណោយដែលបានដាក់បង្ហាញជាសាធារណៈកាលពីថ្ងៃទី២២ កក្កដា នៅពិធីសម្ភោធសម្រាប់រដូវក្តៅ ក្នុងបន្ទប់មួយនៅព្រះរាជវាំង Buckingham ទីក្រុងឡុងដ៏។

៤
សត្វកុកពណ៌ផ្កាឈូកឈរក្នុងទឹកនៅជម្រកសត្វព្រៃ Ras al-Khor ជាយក្រុងឌូបៃ នៅអេមីរ៉ាតអារ៉ាប់រួម។

៥
មនុស្សម្នាដើរតាមផ្លូងអាងទឹក Tidal Basin ដើម្បីទស្សនាផ្កាឈើរីកំពុងរីកក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០២ មេសា ២០១៧។

៦
មនុស្សដើរនៅខាងមុខច្រកចូលពិព័រណ៍ «ការរចនា Giro Giro Tondo សម្រាប់កុមារ» នៅក្នុងសារមន្ទី Triennale ទីក្រុង Milan ប្រទេសអ៊ីតាលី។

៧
បុគ្គលិកថ្មីរបស់ក្រុមហ៊ុនអាកាសចរជប៉ុន Japan Airlines ឈរថតរូបជាក្រុមអំឡុងពីធីផ្តួចផ្តើមនៅបង្ហានៃអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ។

៨
បុគ្គលិកម្នាក់កំពុងពិនិត្យចង្កៀងគោមដែលរៀបចំសម្រាប់ពិធីបុណ្យអបអរថ្ងៃកំណើតរបស់ព្រះពុទ្ធនៅព្រះវិហារ Jogye ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៩
តំបន់មួយដែលត្រូវបានកាន់កាប់ជាថ្មីដោយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់អំឡុងការប្រយុទ្ធប្រឆាំងនឹងយុទ្ធជនយោធារដ្ឋឥស្លាមភាគខាងលិចនៃទីក្រុង Mosul។

១០
ទិដ្ឋភាពស្ថានីយថាមពលព្រះអាទិត្យ Noor 3 ពីលើអាកាសនៅក្បែរទីក្រុងOuarzazate ភាគខាងត្បូងប្រទេសម៉ារ៉ុក។