ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
អន្តរជាតិ
រូបភាពជុំវិញពិភពលោក ២៩ មេសា ២០២០
៣០ មេសា ២០២០
VOA News
រូបភាពជុំវិញពិភពលោកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា ម៉ាលី ឥណ្ឌា ហុងគ្រី ប៊ែលហ្ស៊ិក តៃវ៉ាន់ អាហ្វ្រិកខាងត្បូង ហ្វីលីពីន និងអង់គ្លេស។
១
បុគ្គលិកពេទ្យទះដៃនៅពេលដែលអ្នកជំងឺអាយុ១០០ឆ្នាំ ម្នាក់គឺអ្នកស្រី Julia Dewilde បានជាសះស្បើយពីជំងឺកូវីដ១៩និងចាកចេញពីមន្ទីរពេទ្យ Bois de l'Abbaye ក្នុងទីក្រុង Seraing ប្រទេសប៊ែលហ្ស៊ិក។
២
សិស្សកំពុងបរិភោគអាហារថ្ងៃត្រង់នៅលើតុដែលមានរបាំងដើម្បីការពារការឆ្លងជំងឺកូវីដ១៩ នៅសាលាបឋមសិក្សា Dajia ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់។
៥
បុរសម្នាក់អធិស្ឋានសម្រាប់មន្ត្រីកងកម្លាំងប៉ូលិសម្នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងទីបញ្ចុះសពក្នុងទីក្រុងញ៉ូវយ៉កប្រទេសឥណ្ឌា។
៦
ប្រជាជននៃទីក្រុង Alexandra ក្នុងទីក្រុង Johannesburg នៅប្រទេសអាហ្រ្វិកខាងត្បូងប្រមូលផ្តុំគ្នាដើម្បីធ្វើតេសត្តរកជំងឺកូវីដ១៩។
៧
នារីវ័យក្មេងម្នាក់រត់កាត់ខ្ទមដែលកំពុងឆេះក្នុងជំរំសម្រាប់ជនភៀសខ្លួនមួយក្នុងភូមិ Faladie ទីក្រុង Bamako កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។ ភ្លើងបានឆេះជំរំដែលមានមនុស្សជាង១ពាន់នាក់ដែលរត់គេចពីសង្រ្គាមក្នុងភាគកណ្តាលប្រទេសម៉ាលីរស់នៅ។
៨
អាចារ្យកាតូលិកហ្វីលីពីន Eduardo "Ponpon" Vasquez Jr. និងលោក Rey Amancio ពាក់ឈុតការពារផ្ទាល់ខ្លួន អំឡុងពេលពួកគេទៅផ្ទះមួយដើម្បីឲ្យពរដល់ធាតុស្ត្រីម្នាក់ដែលបានបាត់បង់ជីវិតក្នុងទីក្រុង Caloocan ទីប្រជុំជនរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
៩
អ្នករាំរបាំបាឡេជនជាតិហុងគ្រី Zsolt Kovacs សម្តែងនៅក្នុងទីក្រុង Budapest ប្រទេសហុងគ្រីកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។
១០
សត្វកញ្រ្ជោងមួយក្បាលដើរតាមផ្លូវ Downing ទីក្រុងឡុងដ៍ នៅពេលដែលអង់គ្លេសនៅបន្តបិទប្រទេសដោយសារវីរុសកូរ៉ូណា។
រូបភាពជុំវិញពិភពលោក ២៩ មេសា ២០២០
Recommended
សង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាស់
XS
SM
MD
LG