រូបភាពជុំវិញពិភពលោកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី ប៉ាឡេស្ទីន ហ្វីលីពីន រ៉ូម៉ានី លីបង់ និងដាណឺម៉ាក។
រូបភាពជុំវិញពិភពលោក ២៨ មេសា ២០២០

១
បុគ្គលិកសុខាភិបាលពាក់ឈុតការពារ លើកសញ្ញាបង្ហាញថាទារកអាយុ១៦ថ្ងៃដែលបានជាសះស្បើយពីជំងឺកូវីដ១៩ ត្រូវបានអនុញាតិឲ្យចេញពីពេទ្យកុមារជាតិក្នុងទីក្រុង Quezon រដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន។

២
បុគ្គលិកពេទ្យនៃមន្ទីរពេទ្យសម្ភព Polizu ស្តាប់អ្នកលេងវីយូឡុងម្នាក់ដើម្បីកម្សាន្តអារម្មណ៍ក្នុងទីក្រុង Bucharest ប្រទេសរ៉ូម៉ានី។

៤
បុរសជនជាតិប៉ាឡេស្ទីនម្នាក់អានគម្ពីរ Quran អំឡុងខែរ៉ាម៉ាដានក្នុងទីក្រុង Gaza។

៥
ទាហានទ័ពលីបង់ រត់នៅខាងមុខធនាគារ Credit Libanais ដែលត្រូវបានគេដុតឆេះដោយបាតុករប្រឆាំងនឹងរដ្ឋាភិបាលនៅភាគខាងជើងទីក្រុង Tripoli។

៦
អ្នកបោះឆ្នោតមកធ្វើការបោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីបឋមនៅការិយាល័យបោះឆ្នោតក្នុងទីក្រុង Columbus រដ្ឋ Ohio។

៨
ទេសចរ ម្នាក់អោបក្តារមួយនៅមហាសមុទ្របន្ទាប់ពីឆ្នេរ Bondi Beach ត្រូវបានបើកឲ្យចូលវិញបន្ទាប់ពីបានបិទអស់រយៈពេលប្រាំសប្តាហ៍ក្នុងទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី។

៩
ជនជាតិប៉ាឡេស្ទីនម្នាក់ពាក់ម៉ាស់វាយស្គរដើម្បីដាស់ជនជាតិមូស្លីមឲ្យក្រោកពីដំណេកមកទទួលទានអាហារពេលព្រឹកមុននឹងពួកគេចាប់ផ្តើមការតមអាហារពេញមួយថ្ងៃអំឡុងខែតមអាហាររ៉ាម៉ាដានក្នុងទីក្រុង Nablus តំបន់ West Bank។

១០
សត្វក្ងានមួយគូរធ្វើសំបុកពីសំរាមនៅកណ្តាលទីក្រុង Copenhagen ប្រទេសដាណឺម៉ាក។