កម្រងរូបភាពល្អៗគួរឲ្យចាប់អារម្មណ៍នៃហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៦ មេសា ២០១៩

១
ក្មេងប្រុសម្នាក់កំពុងមើលអណ្ដើកហ្លួង ក្នុងពិធីដោះលែងពួកវាទៅក្នុងទន្លេ នៅភូមិបឹងត្រាច ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ប្រទេសកម្ពុជា។

២
មន្ត្រីនៅអគ្គនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងទីក្រុងញូវយ៉ក ចូលរួមក្នុងពិធីបុណ្យសពអ្នកពន្លត់អគ្គិភ័យ និងទាហានជើងទឹកអាមេរិក Christopher Slutman នៅទីក្រុងញូវយ៉ក។

៣
ក្រុមអ្នកធ្វើការកំពុងកាន់រូប Thanos ដែលមានទំហំធំប៉ុនមនុស្ស។ Thanos ជាតួអង្គនៅក្នុងភាពយន្តល្បីមួយឈ្មោះថា Avengers នៅពេលក្រុមការងារទាំងនេះរៀបចំដាក់តាំងបង្ហាញនៅខាងក្រៅហាងរបស់ពួកគេនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

៤
មន្ត្រីបូលិសម្នាក់លេងបាល់ជាមួយក្មេងៗ នៅពេលក្មេងទាំងនោះរង់ចាំព្រះអង្គម្ចាស់ William នៃចក្រភពអង់គ្លេស ក្នុងដំណើរទស្សនកិច្ចនៅ Masjid al Noor ក្រុង Christchurch ប្រទេសនូវែលសេឡង់។

៥
ក្រពើមួយក្បាលស៊ីដុំទឹកកកមួយដុំ នៅខណៈពេលមានការប្រកួតវាយកូនហ្គោល Zurich Classic នៅទីលាន TPC Louisiana។

៦
រូបថតនៃរូបចម្លាក់«ទេពធីតានៃប្រជាធិបតេយ្យ» ក្នុងចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំ ១៩៨៩ នៅទីក្រុងប៉េកាំង ត្រូវបានគេដាក់តាំងនៅ«សារមន្ទីរ៤មិថុនា» ក្នុងទីក្រុងហុងកុង។

៧
អ្នកចូលរួមបានយកសៀវភៅស្ដីពីអភិបាលកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង នៅមណ្ឌលសម្រាប់អ្នកសារព័ត៌មាន នៅក្នុងវេទិកា«ខ្សែក្រវ៉ាត់នឹងផ្លូវ» លើកទី២ នៅទីក្រុងប៉េកាំង ប្រទេសចិន។

៨
បដាស្ដីពីបុណ្យសពត្រូវបានគេដាក់នៅកាត់ផ្លូវនៅពីទីសក្ការបូជា St. Anthony ប៉ុន្មានថ្ងៃក្រោយមានការវាយប្រហារដោយគ្រាប់បែកអត្តឃាត លើព្រះវិហារសាសនាគ្រិស្ត និងសណ្ឋាគារ នៅថ្ងៃបុណ្យ Easter កាលពីអាទិត្យ ក្នុងទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។

៩
បុរសជនជាតិស្រីលង្កាម្នាក់ប្រើទូរស័ព្ទថតរូបនៅទីសក្ការបូជា St. Anthony ក្នុងទីក្រុងកូឡុំបូ ក្រោយពេលមានការវាយប្រហារគ្រាប់បែកអត្តឃាត កាលពីថ្ងៃអាទិត្យមុន។

១០
អ្នកគោរពសាសនាគ្រិស្តនិកាយ Orthodox កាន់ឈើឆ្កាងដើរចូលទៅព្រះវិហារ Holy Sepulchre ក្នុងពេលជួបជុំគោរពដល់ពិធី «ថ្ងៃសុក្រដ៏ល្អ» នៅលើដងផ្លូវ Via Dolorosa ក្នុងទីក្រុងចាស់នៃទីក្រុងហ្ស៊េរុយសាឡិម។

១១
ព្រះសង្ឃសាសនាគ្រិស្តនិកាយ Orhthdox ប្រោះព្រហ្មដល់ក្មេងម្នាក់ដែលនៅក្រោមតុ ដែលជាតំណាងឲ្យព្រះយេស៊ូ ក្នុងពេលប្រារព្ធពិធី «ថ្ងៃសុក្រដ៏ល្អ» ឬថ្ងៃដែលព្រះយេស៊ូទទួលមរណភាព នៅវិហារគ្រិស្តសាសនា St Kliment នៅទីក្រុងស្កុបជេ ប្រទេសម៉ាសេដ្វាន។

១២
មនុស្សកំពុងអង្គុយនៅជិតស្នាមតង់នៅលើស្មៅ ដែលពួកបាតុករ Extinction Rebellion ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ បានបង្កើតជំរំនៅផ្លូវ Marble Arch ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

១៣
សិស្សនិស្សិតដែលជប់លៀងហើយស្លៀកពាក់សម្លៀកបំពាក់ togas កំពុងជ្រកភ្លៀងនៅក្រោមតង់ នៅទីក្រុង Coimbra ប្រទេសព័រទុយហ្គាល់។