រូបភាពជុំវិញពិភពលោកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា អាល្លឺម៉ង់ ស្រីលង្កា ឥណ្ឌូណេស៊ី កាតា ស្វ៊ីស ហៃទី សហរដ្ឋអាមេរិក ចិន និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ២៤ មេសា ២០១៩

១
នាង Anusha Kumari(កណ្តាល) យំសោកនៅក្នុងពិធីបញ្ចុះសពប្តី កូនពីរនាក់និងបងប្អូនបង្កើតនាងបីនាក់ ដែលជាជនរងគ្រោះនៅក្នុងការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យអំឡុងពិធីបុណ្យ Easter ក្នុងទីក្រុង Negombo ប្រទេសស្រីលង្កា។

២
កងទាហានសម្តែងក្បាច់គុន អំឡុងពិធីគ្រប់ខួបលើកទី៦៧នៃកងកម្លាំងទ័ពពិសេសនៃប្រទេសឥណ្ឌូណេស៊ីក្នុងទីក្រុងហ្សារកាតា។

៤
កីឡាករប្រកួតក្នុងកីឡារត់កាត់ឧបសគ្គ Steeplechase ចម្ងាយ៣,០០០ម៉ែត្រក្នុងការប្រកួតពានរង្វាន់កីឡាអាស៊ីលើកទី២៣ នៅពហុកីឡដ្ឋានអន្តរជាតិនៅក្នុងរដ្ឋធានី Doha ប្រទេសកាតា។

៥
ប្រាសាទ Schloss Habsburg បន្ទាយនៅក្នុងសតវត្សទី១០ ត្រូវបានគេឃើញនៅក្រោយចម្ការមួយអំឡុងអាកាសធាតុក្តៅនៅក្បែរភូមិ Habsburg ប្រទេសស្វ៊ីស។

៦
ជនចំណាកស្រុកអាមេរិកកណ្តាលប្រជ្រៀតគ្នាចូលក្នុងរថភ្លើងមួយក្នុងទីក្រុង Ixtepec រដ្ឋ Oaxaca ប្រទេសម៉ិកស៊ិក អំឡុងដំណើរឆ្ពោះទៅកាន់ព្រំដែនម៉ិកស៊ិកនិងសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។

៧
សម្រាមផ្លាស្ទិកត្រូវបានឃើញអណ្តែតនៅលើប្រឡាយទឹកលូមួយក្នុងរដ្ឋធានី Port-au-Prince ប្រទេសហៃទីកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។

៨
កូនដំរីដែលទើបនឹងកើតមួយឈ្មោះ Gus អង្គុយនៅក្រោមម្តាយរបស់ខ្លួនឈ្មោះ Sabie នៅពេលដែលអ្នកថែរក្សាសួនសត្វម្នាក់បាញ់ទឹកជម្រះវានៅក្នុងសួនសត្វនៃទីក្រុង Wuppertal ប្រទេសអាល្លឺម៉ង់។

៩
ទូកនេសាទជាច្រើនកំពុងត្រឡប់ទៅកំពង់ផែវិញអំឡុងពេលដែលអ្នកនេសាទត្រៀមសម្រាប់ការផ្អាកនេសាទក្នុងរដូវក្តៅក្នុងទីក្រុង Lianyungang ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។