រូបភាពជុំវិញពិភពលោកថ្ងៃទី ២៤ ខែមេសា ២០១៧ មានមកពីប្រទេសដូចជាហូឡង់ ម៉ាឡេស៊ី សហរដ្ឋអាមេរិក ប្រេស៊ីល អ៊ីស្រាអែល បង់ក្លាដែស រុស្ស៊ី ស្វីស និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ២៤ មេសា ២០១៧

១
កសិករ Piet Warmerdam កំពុងរើសជ្រើសរើសផ្កាទូលីបពណ៌លឿងពីក្នុងចម្ការផ្កាពណ៌ក្រហមដោយសារតែវាអាចប៉ះពាល់ដល់ផ្កាឯទៀតក្នុងទីក្រុង Den Helderin ប្រទេសហូឡង់។

២
បុរសម្នាក់លោតពីជ្រោះ Serendah ក្នុងទីក្រុង Rawang ខាងក្រៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

៣
ប្រធានាធិបតីអាមេរិកលោក Donald Trump និងកូនស្រីអ្នកស្រី Ivanka បានរៀបចំទាក់ទងទូរស័ព្ទតាមវីដេអូមួយជាមួយមេបញ្ជាការ Peggy Whitson និងវិស្វករជើងហោះហើរ Jack Fischer នៃអង្គការណាសានៅស្ថានីយអាកាសអន្តរជាតិពីការិយាល័យនៃសេតិវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

៤
ទូកមួយនៅកណ្តាលសមុទ្រពេលព្រះអាទិត្យលិចនៅសមុទ្រ Fortaleza ប្រទេសប្រេស៊ីល។

៥
អ្នកជិះរលកឈរនៅលើឆ្នេរសមុទ្រ Mediterranean នៅពេលដែលសំឡេងស៊ីរ៉ែនបានបន្លឺឡើងដើម្បីរំលឹកដល់ជនរងគ្រោះក្នុងរបប Holocaust ទីក្រុង Netanya ប្រទេសអ៊ីស្រាអែល។

៦
សាច់ញាតិរបស់ជនរងគ្រោះដែលត្រូវបានសម្លាប់ដោយសារអគារ Rana Plaza រលំក្នុងឆ្នាំ២០១៣កាន់ទុក្ខក្នុងពិធីរំលឹកខួបទី០៤ក្នុងទីក្រុង Savar ជាយក្រុង Dhaka ប្រទេសបង់ក្លាដែស។

៧
ប្រជាជនដើរចេញពីផ្លូវក្រោមដីឆ្លងកាត់ទីក្រុងមូស្គូប្រទេសរុស្ស៊ី។

៨
ប្រជាជនក្នុងទីក្រុង Mosul ស្រែករកជំនួយបន្ទាប់ពីលោកបានរត់ចេញពីផ្ទះនៅភាគខាងលិចទីក្រុង Mosul ដោយសារតែមានការវាយប្រហាររវាងកងកម្លាំងអ៊ីរ៉ាក់និងក្រុមរដ្ឋឥស្លាមកំពុងបន្ត។

៩
សកម្មជនគ្រឿងញៀនម្នាក់កាន់បារីកញ្ឆានៅ Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

១០
សមាជិកក្រុមជិះសេះជិះជុំវិញ Boeoegg ដែលជាមនុស្សព្រិលយក្សធ្វើពីសំឡីត្រូវបានដាក់លើពំនូកភ្លើងក្នុងតំបន់ Sechselaeuten ទីក្រុង Zurich។

១១
សិស្សនិស្សិត Kashmiri ប៉ះទង្គិចជាមួយនឹងរដ្ឋាភិបាលឥណ្ឌានៅភាគកណ្តាលទីក្រុង Srinagar ក្នុង Lal Chowk។ ក្រុមប៉ូលិសបានបាញ់កាំភ្លើងទៅកាន់ហ្វូងសិស្សដែលបានគប់ដុំថ្មក្នុងទីក្រុង Kashmir ប្រទេសឥណ្ឌាកាលពីថ្ងៃទី២៤ មេសា។