រូបភាពជុំវិញពិភពលោក នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥ នេះមានពីប្រទេសចិន កូរ៉េខាងត្បួង ជប៉ុន នីហ្សេរីយ៉ា អ៊ីស្រាអែល កេនយ៉ា អ៊ីតាលី ប្រេស៊ីល និងបុរីវ៉ាទីកង់។
រូបភាពជុំវិញពិភពលោក ០២ មេសា ២០១៥





អ្នកគោរពព្រះពុទ្ធសាសនានិកាយ Zen របស់ជប៉ុន ស្ថិតនៅក្នុងសម្លៀកបំពាក់ប្រពៃណី ផ្លុំខ្លុយឬស្សីនិងដើរព្យុហយាត្រា ខណៈពេលដែលផ្កាសាគូរ៉ាកំពុងរីកក្នុងសួនផ្កា Ueno ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

អតីតប្រធានាធិបតីអ៊ីស្រាអែលលោក Shimon Peres ញញឹមខណៈពេលដែលលោកអង្គុយលើបល្ល័ងដែក ក្នុងការបើកសម្ភោធតាំងពិព័រណ៍រឿងភាគ Game of Thrones ក្នុងទីក្រុង Tel Aviv។

ក្រុមស្រ្តីមួយក្រុមអុំទូកក្រោមកម្តៅស្រទន់របស់ព្រះអាទិត្យ លើទន្លេ Tiber ក្នុងទីក្រុង Rome ប្រទេសអ៊ីតាលី។

សម្តេច Pope Francis ដឹកនាំពិធីសាសនា Chrism Mass ក្នុងព្រះវិហារ Saint Peter's basilica នៅឯបុរីវ៉ាទីកង់។

អ្នកគាំទ្រក្រុមបាល់ទាត់ប្រេស៊ីល Coritnhians អបអរខណៈពេលដែលប្រកួតជាមួយក្រុមបាល់ទាត់អ៊ុយរូហ្គាយ Danubio ក្នុងការប្រកួត Copa Libertadores នៅក្នុងទីក្រុង Sao Paulo។