រូបភាពជុំវិញពិភពលោកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ មកពីសហរដ្ឋអាមរិក ប្រទេសប៉ូឡូញ អ៊ីរ៉ាក់ កូរ៉េខាងជើង ប័រទុយហ្គាល់ ជប៉ុន ស្រីលង្កា និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ១៧ មេសា ២០១៧

១
អ្នករត់ហាត់ប្រាណនាពេលព្រឹកម្នាក់រត់កាត់ស្រមោលវិមានរូបសំណាកវ៉ាស៊ីនតោន នៅពេលវាចាំងជាមួយនឹងអាងទឹកនៅឧទ្យានជាតិ National Mall នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

២
ក្មេងស្រីម្នាក់ត្រូវក្មេងប្រុសៗបាញ់ទឹកដាក់ បន្ទាប់ពីពិធីបុណ្យបែបប្រពៃណីមួយឈ្មោះថា Polish Wet Easter Monday នៅក្នុងក្រុង Wilamowice ប្រទេសប៉ូឡូញ។

៣
ទាហានអាមេរិកាំងនៅក្នុងកងពល Airborne លេខ៨២បាញ់កាំភ្លើងផ្លោង ដើម្បីជួយដល់កងកម្លាំងអ៊ីរ៉ាក់ក្នុងការប្រយុទ្ធជាមួយនឹងក្រុមរដ្ឋឥស្លាម ពីបន្ទាយរបស់ពួកគេនៅភាគខាងកើតនៃក្រុង Mosul។

៤
បុរសជនជាតិកូរ៉េខាងជើងវ័យចំណាស់ម្នាក់ឈរនៅក្បែរយាន Unha 3 ដែលជាយានសម្រាប់បាញ់រ៉ុក្កែត ហើយត្រូវបានគេតាំងបង្ហាញនៅមជ្ឈមណ្ឌល Sci-Tech Complex នៅក្នុងក្រុងព្យុងយ៉ាង។

៥
មនុស្សម្នាចូលរួមនៅក្នុងការដង្ហែ Virgem da Atalaia ក្នុងថ្ងៃ Holy Week នៅក្នុងក្រុង Alcochete ប្រទេសប័រទុយហ្គាល់ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧។

៦
លោក Harumafuji (ទី២រាប់ពីស្តាំ) ដែលជាជើងឯក Sumo របស់ម៉ុងហ្គោលីធ្វើការសម្តែងមុនពេលប្រកួត Sumo បែបប្រពៃណីដែលធ្វើឡើងនៅទីលាន Yasukuni Shrine ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។

៧
ទាហានស្រីលង្កាម្នាក់ដើរកាន់ទង់ជាតិក្រហមដើម្បីកំណត់តំបន់គ្រោះថ្នាក់ បន្ទាប់ពីមានការបាក់គំនរសំរាមនៅក្នុងតំបន់ Meetotamulla ជាយក្រុងកូឡុំបូ។

៨
ក្មេងម្នាក់ដើរកាត់អ័ព្ទសិប្បនិម្មិត London Fog (2017) ដែលឆ្នៃឡើងដោយសិល្បករ Fujiko Nakaya ជនជាតិជប៉ុន នៅសាលសិល្បៈ Tate Modern នៅក្នុងក្រុងឡុងដ៍ ចក្រភពអង់គ្លេស។